Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិតៃវ៉ាន់ កំពុងឃ្លាំមើលនាវាចម្បាំងរុស្ស៊ី ​ពីរគ្រឿង​នៅ​ឆ្នេរសមុទ្រ

តៃវ៉ាន់ កំពុងឃ្លាំមើលនាវាចម្បាំងរុស្ស៊ី ​ពីរគ្រឿង​នៅ​ឆ្នេរសមុទ្រ

ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងតាមឃ្លាំមើលនិងដាក់ពង្រាយនាវាស៊ើបការណ៍យន្ត​ហោះទៅលើនាវាចម្បាំងរុស្ស៊ីពីរគ្រឿងដែលបានធ្វើដំណើរចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារឲ្យដឹងថា នាវាចម្បាំងរុស្ស៊ីត្រូវបានប្រទះឃើញកំពុង​ធ្វើដំណើរ​ពីត្បូង​ទៅជើងក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់យើង គិតត្រឹមម៉ោង១១ យប់(ម៉ោងក្នុងស្រុក)។

សេចក្តីថ្លែងការបានបន្ថែមថាយោធាតៃវ៉ាន់បានត្រួតពិនិត្យចលនារបស់នាវារុស្ស៊ី និង បានបញ្ជូនយន្តហោះ​ចម្បាំង នាវាចម្បាំង និង ធ្វើឱ្យសកម្មប្រព័ន្ធការពារមីស៊ីលនៅលើឆ្នេរសមុទ្រ ដើម្បីរក្សាការឃ្លាំមើល ។ក្រសួង​មិនបានបញ្ជាក់ថាតើនាវាចម្បាំងរបស់រុស្ស៊ីស្ថិតនៅចម្ងាយប៉ុន្មានពីឆ្នេរកោះតៃវ៉ាន់នេះទេ ។

ទោះបីជាយ៉ាងណាក៏ដោយវត្តមានរបស់នាវាចម្បាំងរុស្ស៊ីមកលើដែនទឹកកោះតៃវ៉ាន់គឺមិនធម្មតាទេ។ទីភ្នាក់ងារ​សារព័ត៌មានរដ្ឋរុស្ស៊ី Interfax បានរាយការណ៍កាលពីថ្ងៃអង្គារថា ការពង្រាយនាវាចម្បាំងនៃកងនាវាចរប៉ាស៊ីហ្វិក​របស់រុស្ស៊ីបានចូលទៅក្នុងសមុទ្រហ្វីលីពីនបន្ទាប់ពីឆ្លងកាត់សមុទ្រចិនខាងត្បូង។

Interfax បានបន្តថានាវាចម្បាំងរុស្ស៊ីបានបំពេញភារកិច្ចជាផ្នែកមួយនៃការឆ្លងកាត់សមុទ្ររយៈចម្ងាយឆ្ងាយដែល​រួមមាន សមរភូមិជើងទឹកដើម្បីទប់ទល់ការវាយប្រហារដោយមីស៊ីលរបស់សត្រូវពីសមុទ្រ៕

RELATED ARTICLES