Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិហេតុអ្វីបានជាប្រធានាធិបតីបេឡារុស មិនអោយ ពូទីន សម្លាប់ប្រធានទាហានស៊ីឈ្នួលលោក Prigozhin ?

ហេតុអ្វីបានជាប្រធានាធិបតីបេឡារុស មិនអោយ ពូទីន សម្លាប់ប្រធានទាហានស៊ីឈ្នួលលោក Prigozhin ?

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយថា លោកបានបញ្ចុះបញ្ចូលប្រធានាធិបតី រុស្ស៊ី លោកវ្លាឌីមៀ ពូទីនកុំឱ្យសម្លាប់មេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ក្នុងអំឡុងពេលធ្វើការបះ បោរ។

លោកបានបន្តថាដំបូងឡើយ លោកពូទីនបានប្តេជ្ញាថានឹងកម្ទេចក្រុមបះបោរ ដោយប្រៀបធៀបវាទៅនឹងភាព ចលាចលក្នុងសម័យសង្រ្គាម ដែលបានកើតឡើងនៅក្នុងបដិវត្តន៍ឆ្នាំ១៩១៧ហើយបន្ទាប់មក មានសង្រ្គាមស៊ីវិល ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឱ្យមេទាហានស៊ីឈ្នួលលោកPrigozhinនិងយុទ្ធជនមួយចំនួនរបស់គាត់ទៅប្រទេសបេឡារុស។

ថ្លែងទៅកាន់អ្នកកាសែតបុរសខ្លាំងរបស់ប្រទេសបេឡារុសលោក Alexander Lukashenko បាននិយាយកាលពី ថ្ងៃអង្គារថា លោកបានជំរុញឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលជាសម្ព័ន្ធមិត្តរបស់គាត់កុំ សម្លាប់ប្រធាន ក្រុមស៊ីឈ្នួល Wagnerដែលកាលពីសប្តាហ៍មុនបានព្យាយាមផ្តួលរំលំក្រុមកំពូលរបស់រុស្ស៊ី។

លោកLukashenkoដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់លោកពូទីន និងជាអ្នក ចរចាបញ្ចប់ការបះបោរប្រដាប់អាវុធ បាននិយាយថា លោកនឹងទទួលយកក្រុមឧទ្ទាមនិរទេស លោក Yevgeny Prigozhin ។

លោកបានបន្តថា ខ្ញុំបាននិយាយទៅកាន់ពូទីនថា: យើងអាចធ្វើអោយPrigozhinក្លាយទៅជាសម្រាមដោយគ្មាន បញ្ហាទេ ប្រសិនបើលើកទីមួយមិនបានសម្រេចទេយើងនឹងធ្វើលើកទី២។ខ្ញុំប្រាប់គាត់ថាកុំធ្វើបែបនេះ។

លោកPrigozhinបានហោះហើរទៅកាន់ប្រទេសបេឡារុសពីប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារទី២៧ខែមិថុនា ហើយ ប្រទេសនេះនឹងផ្តល់ទីតាំងយោធាដែលបោះបង់ចោលមួយកន្លែងដល់ក្រុមនេះ។

លោក Lukashenko បានប្រាប់កិច្ចប្រជុំមន្ត្រីកងទ័ព និងអ្នកកាសែតកាលពីថ្ងៃអង្គារថា ខ្ញុំក៏យល់ដែរថាការ សម្រេចចិត្តដ៏ឃោរឃៅមួយត្រូវបានធ្វើឡើង ហើយវាគឺជាការបន្លឺឡើងនៃសុន្ទរកថារបស់ពូទីន) ដើម្បីលុប បំបាត់ក្រុមនេះចោល ។

Lukashenko ទាំងជាអ្នកស្គាល់គ្នាចាស់របស់លោក Prigozhin និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកពូទីន បាននិ យាយថាលោកបានណែនាំប្រធានាធិបតីរុស្ស៊ីឱ្យគិត ឡើងវិញហើយការលុបបំបាត់ក្រុមរបស់Prigozhin អាចនាំ ឱ្យមានការបះបោរយ៉ាងទូលំទូលាយដោយអ្នកប្រយុទ្ធរបស់គាត់។មេដឹកនាំបេឡារុសក៏បាននិយាយ ផងដែរថា កងទ័ពរបស់គាត់អាចទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍របស់កងទ័ពWagnerដែលយោងទៅតាមកិច្ចព្រម ព្រៀងដែលបានធ្វើជាមួយវិមានក្រឹមឡាំងឥឡូវនេះមានសេរីភាពក្នុងការផ្លាស់ទីទៅប្រទេសបេឡារុស្ស។ទីភ្នាក់ងាររដ្ឋ BelTA បានដកស្រង់សម្តីលោក Lukashenko ថា នេះគឺជាអង្គភាពដែលត្រូវបាន បណ្តុះបណ្តាល ល្អបំផុតនៅក្នុងកងទ័ព។ តើអ្នកណានឹងអាចតតាំងជាមួយក្រុមនេះបាន? យោធារបស់ខ្ញុំក៏យល់ពីរឿងនេះដែរ ហើយយើងមិនមានមនុស្សបែបនេះនៅក្នុងប្រទេសបេឡារុស្សទេ៕

RELATED ARTICLES