Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក និងកាណាដា កំពុងស្វែងរកនាវាមុជទឹក ដឹក ទេសចរ ទៅលេងកប៉ាល់ទីតានិក

អាមេរិក និងកាណាដា កំពុងស្វែងរកនាវាមុជទឹក ដឹក ទេសចរ ទៅលេងកប៉ាល់ទីតានិក

ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទ ទី១៩ខែមិថុនា ឆ្នាំ ២០២៣ ថា កប៉ាល់ និងយន្តហោះរបស់សហរដ្ឋអាមេរិក និងកាណាដាបាននឹងកំពុងស្វែងរកនាវាមុជទឹកដឹកអ្នកទេសចរ៥នាក់ទៅរុករកបំណែកកប៉ាល់ទីតានិកដែលបានបាត់ដំណឹងកាលពីថ្ងៃអាទិត្យនៅឯឆ្នេរសមុទ្រភាគអាគ្នេយ៍ប្រទេសកាណាដា ។

ក្រុមអ្នកទេសចរដំបូងកាលពីឆ្នាំ ២០២១ទៅលេងខ្មោចកប៉ាល់ទីតានិក ត្រូវចំនាយលុយចន្លោះពី១០ទៅ១៥ម៉ឺន ដុល្លារក្នុងម្នាក់។សម្រាប់ឆ្នាំ២០២៣នេះមានតម្លៃជាង២៥ម៉ឺនដុល្លារក្នុងម្នាក់។ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថានៅក្នុងនាវាមុជទឹកនេះមាន មានអ្នកបើកបរម្នាក់ និងអ្នកដំណើរ ៤នាក់ ហើយ នាវានេះមានសមត្ថភាពអាចលិចទឹកបានរយៈពេល៩៦ម៉ោង (៤ថ្ងៃ)ប៉ុន្តែវាមិនច្បាស់ថាតើវា នៅតែនៅ ក្រោមទឹក ឬបានហក់ឡើង ហើយមិនអាចទំនាក់ទំនងបានទេ។

ទីតាំងរបស់នាវាទីតានិចដែលបានលិចកាលពីឆ្នាំ ១៩១២ស្ថិតនៅមហាសមុទ្រអាត្លង់ទិកខាងជើងក្នុងជម្រៅ ទឹកប្រហែលជាង៣,៧ គីឡូម៉ែត្រ។

ឧត្តមនាវីទោ លោកJohn Mauger ឆ្មាំសមុទ្រអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា វាគឺជាតំបន់ ដាច់ស្រយាលមួយហើយវាជាបញ្ហាប្រឈមមួយក្នុងការធ្វើការស្វែងរកនៅក្នុងតំបន់ដាច់ស្រយាលនោះ។លោកបានបន្តថាយើងកំពុងដាក់ពង្រាយឧបករណ៍រាវរកក្នុងបាតសមុទ្រដើម្បីធ្វើឱ្យប្រាកដថាយើងអាចកំណត់ទីតាំងនិងជួយសង្គ្រោះមនុស្សបាន។

Mauger បាននិយាយថាក្រុមមន្ត្រីរបស់លោកក៏បាននិងកំពុងទាក់ទងទៅកាន់នា វាពាណិជ្ជកម្មសម្រាប់សុំជំនួយ ផងដែរ។

ក្រុមហ៊ុនឯកជនដែលដំណើរការនាវាមុជទឹក OceanGate Expeditionsបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថាខ្លួនកំពុងប្រមូលគ្រប់ជម្រើសដើម្បីជួយសង្គ្រោះអ្នកនៅក្នុងនាវា។អ្នកជំនួញនិងជាមហាសេដ្ឋីរបស់ចក្រភពអង់គ្លេស លោកHamish Harding គឺជាអ្នកឯកទេសបេសកកម្មម្នាក់ ។នេះបើយោងតាមក្រុមហ៊ុន Action Aviation ។លោក Mark Butler នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបានប្រាប់ AP ថានាវិកបានចេញដំណើរកាលពីថ្ងៃសុក្រ ហើយការជ្រមុជទឹកជាលើកដំបូងត្រូវបានកំណត់ សម្រាប់ព្រឹកថ្ងៃអា ទិត្យនេះ។បើយោងតាមការបង្ហោះរបស់ក្រុមហ៊ុន Harding ។

លោកButlerបាននិយាយថានៅមានពេលវេលាច្រើនក្នុងការជួយសម្រួលដល់បេសកកម្មជួយសង្គ្រោះមានឧប ករណ៍នៅនាវាមុជទឹកសម្រាប់ការរស់រានមានជីវិតនៅក្នុងព្រឹត្តិការណ៍នេះ។ យើងទាំងអស់គ្នាសង្ឃឹម និងអធិ ស្ឋានឱ្យគាត់ត្រឡប់មកវិញដោយសុវត្ថិភាព។

Hardingគឺជាមហាសេដ្ឋីអ្នកផ្សងព្រេងម្នាក់ដែលកាន់កំណត់ត្រាពិភពលោកហ្គីណេសប៊ុកចំនួនបី រួមទាំងការមុជ ទឹករយៈពេលវែងបំផុតទៅក្នុងជម្រៅមហាសមុទ្រ ។ នៅខែមីនាឆ្នាំ ២០២១លោកនិងអ្នករុករកមហាសមុទ្រ Victor Vescovo បានជ្រមុជទឹកដល់ជម្រៅទាបបំផុតនៃ Mariana Trench ។ នៅខែមិថុនា ឆ្នាំ ២០២២ គាត់បានចូលទៅ ក្នុងលំហនៅលើរ៉ុក្កែត Blue Origin’s New Shepard ។

គួររំឭកថាកប៉ាល់ទីតានិក ដែលបានបុកផ្ទាំងទឹកកក និង លិចនៅឆ្នាំ១៩១២ដោយបានសម្លាប់មនុស្សអស់ប្រ ហែល ៧០០នាក់ក្នុងចំណោមអ្នកដំណើរ និងនាវិកប្រហែល ២២០០នាក់៕

RELATED ARTICLES