Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិលោកបៃដិន៖ ការគំរាមប្រើ ប្រើអាវុធនុយក្លេអែរ របស់​លោក ពូទីន គឺជារឿងពិត

លោកបៃដិន៖ ការគំរាមប្រើ ប្រើអាវុធនុយក្លេអែរ របស់​លោក ពូទីន គឺជារឿងពិត

ប្រធានាធិបតីអាមេរិកលោកចូ បៃដិនបាននិយាយនៅថ្ងៃចន្ទ ទី១៩ខែមិថុនាថាការគំរាមកំហែងប្រើអាវុធនុយ​ក្លេអ៊ែរ​យុទ្ធសារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនគឺ ពិតប្រាកដ។

កាលពីថ្ងៃសៅរ៍លោកបៃដិន បានហៅការប្រកាសរបស់លោក ពូទីនក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ​យុទ្ធ​សាស្ត្រ​ដំបូងរបស់ខ្លួនទៅកាន់ប្រទេសបេឡារុស្សថាគ្មានការទទួលខុសត្រូវទាំងស្រុង។លោកបៃដិនបានប្រាប់ក្រុមអ្នកផ្តល់ជំនួយនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទថា កាលពីរឆ្នាំ មុននៅពេលដែល​ខ្ញុំ​ចេញពីទីនេះ ដោយនិយាយថាខ្ញុំព្រួយបារម្ភអំពីទន្លេ Colorado រីងស្ងួត មនុស្សគ្រប់គ្នាមើលមកខ្ញុំថា​ដូចមនុស្ស​ឆ្កួត។

លោកបាននិយាយថាពួកគេបានមើលមកខ្ញុំដូចពេលដែលខ្ញុំនិយាយថាខ្ញុំបារម្ភអំពីលោកពូទីនប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប៉ុន្តែវាជាការពិត។

ការបញ្ជាក់របស់លោកបែបនេះដោយសារកាលពីសប្តាហ៍មុន ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថាប្រទេសរបស់លោកបានចាប់ផ្តើមដាក់ពង្រាយអាវុធនុយ​ក្លេអ៊ែរបែបយុទ្ធសាស្ត្រ​របស់រុស្ស៊ី ដែលអាវុធខ្លះលោកថាមានថាមពលខ្លាំងជាងគ្រាប់បែកបរមាណូ​ដល់ទៅបីដងដែលសហ​រដ្ឋអាមេរិក​ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងឆ្នាំ ១៩៤៥៕

RELATED ARTICLES