យោងតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានទម្លាយឲ្យដឹងថា ការការពង្រីកយ៉ាងគឃ្លើនរបស់ទីក្រុងប៉េកាំងទៅក្នុងផ្លូវពាណិជ្ជកម្មនិងកោះយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូងគឺជារបៀបរវារៈមួយដ៏សំខាន់ដែលនឹងត្រូវលើកយកមកពិភាក្សានៅថ្ងៃចន្ទ(ម៉ោងនៅអាមេរិកត្រូវនឹងថ្ងៃអង្គារនៅកម្ពុជា)រវាងប្រធានាធិបតីចូ បៃដិននិងសមភាគីហ្វីលីពីនលោក ហ្វើឌីណាន់ ម៉ាកូសនៅសេតវិមាន។

លោកម៉ាកូសកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃទៅសហរដ្ឋអាមេរិក។ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីកូរ៉េខាងត្បូងលោកយុន ស៊ុកយុលកាលពីសប្តាហ៍មុន និងកិច្ចប្រជុំនៅសេតវិមានរវាងលោក បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដាក្នុងខែមករា។
មន្ត្រីដដែលនោះបានប្រាប់អ្នកយកព័ត៌មានមុនការមកដល់របស់លោកម៉ាកូសថាវាច្បាស់ណាស់ថាយើងកំពុងស្ថិតនៅក្នុងរយៈពេលដ៏ស៊ីជម្រៅមួយទាក់ទងនឹងការចូលរួមនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើង។មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា វាពិតជាជំនួបដំបូងក្នុងកម្រិតនេះនិងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។

សំឡេងរោទិ៍កំពុងបន្លឺឡើងសម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួននៅពេលដែលប្រទេសចិន កាន់តែមានទំនុកចិត្តក្នុងការអះអាងចំពោះអធិបតេយ្យភាពលើស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង ដោយព្រងើយកន្តើយនឹងសេចក្តីសម្រេចអន្តរជាតិដែលថាវាគ្មានមូលដ្ឋានផ្លូវច្បាប់។
ក្នុងខែនេះ ហ្វីលីពីនបានបង្ហាញមូលដ្ឋានយោធាចំនួនបួន បន្ថែមពីលើទីតាំងដែលមានស្រាប់ចំនួនប្រាំ ដែលកងកម្លាំងអាមេរិកនឹងត្រូវបានផ្តល់សិទ្ធិចូលប្រើប្រាស់ រួមទាំងទីតាំងមួយនៅជិតប្រជុំកោះស្ព្រាតលី។ សម្ព័ន្ធមិត្តទាំងពីរក៏បានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕