បេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រឆាំងឈានមុខគេរបស់ប្រទេសថៃ គឺលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីនបានផ្តល់កំណើតដល់កូនប្រុសមួយនៅថ្ងៃនេះ ពីរសប្តាហ៍មុនការបោះឆ្នោត ដែលលោកស្រីសង្ឃឹមថានឹងវិលមកកាន់អំណាចនៃចលនាប្រជានិយមដែលឪពុកនិងម្តាយមីងរបស់នាងបានដឹកនាំមុនពេលធ្វើរដ្ឋប្រហារទម្លាក់ពួកគេ។

លោកស្រីPaetongtarn អាយុ៣៦ ឆ្នាំបានប្រកាសពីការសម្រាលកូននៅលើគណនី Facebook និងInstagramផ្លូវការរបស់នាងជាមួយនឹងរូបថតទារកទើបនឹងកើត។
លោកស្រីបានបង្ហោះសាអំពីកូនប្រុសថា សួស្តី ខ្ញុំឈ្មោះ ពុទ្ធថាស៊ីន សុខសាវ៉ាហៅក្រៅថាថាស៊ីន។អរគុណសម្រាប់ការគាំទ្រទាំងអស់។ នៅប៉ុន្មានថ្ងៃទៀត ចាំម៉ាក់ខ្ញុំជាសះស្បើយសិន ចាំខ្ញុំជួបអ្នកសារព័ត៌មាន។ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកសនៅថ្ងៃទី ១៤ឧសភាឆ្នាំ២០២៣ ដែលគណបក្សរបស់លោកស្រីសង្ឃឹមថានឹងឈ្នះឆ្នោតប៉ុន្តែតំណែងនាយករដ្ឋមន្ត្រីដែលត្រូវការសំឡេងពីព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធា២៥០នាក់នោះទំនងជាមុនអាចទៅរួចទេ។
លោកថាក់ស៊ីន ប្រកាសចូលស្រុក
អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសរសេរនៅលើបណ្តាញសង្គមថា ពេលនេះចៅទី៧ និងកូនពៅរបស់ខ្ញុំបានកើតហើយ។ខ្ញុំនឹងត្រលប់មកវិញឆាប់ៗ ព្រោះពេលនេះខ្ញុំមានអាយុ៧៣ឆ្នាំហើយ។ ខ្ញុំចង់មើលថែចៅរបស់ខ្ញុំ។

កាលពីព្រឹកថ្ងៃចន្ទទី១ខែឧសភាលោកថាក់ស៊ីន បានសរសេរនៅលើ Twitter ថា លោកពិតជារីករាយជាមួយនឹងព័ត៌មានដែលថា កូនស្រីរបស់លោក Paetongtarn Shinawatra ទើបតែសម្រាលបានចៅទីប្រាំពី។លោកបានបន្ថែមថា ចៅទាំងប្រាំពីរសុទ្ធតែកើតក្រោយពេលលោកត្រូវចាកចេញពីប្រទេស។លោក ថាក់ស៊ីន បានសរសេរថា “ខ្ញុំចង់សុំការអនុញ្ញាត ត្រឡប់ទៅមើលថែចៅវិញ ព្រោះខ្ញុំនឹងមានអាយុ ៧៤ ឆ្នាំក្នុងខែកក្កដានេះ ជួបគ្នាឆាប់ៗ៕