Tuesday, May 21, 2024
Homeនយោបាយនាយក​រដ្ឋមន្ត្រី​កម្ពុជា-ឡាវ រួម​គ្នាសម្ពោធ​អគារ​ច្រក​ទ្វារ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង ថ្ងៃទី១០ ខែមករា

នាយក​រដ្ឋមន្ត្រី​កម្ពុជា-ឡាវ រួម​គ្នាសម្ពោធ​អគារ​ច្រក​ទ្វារ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង ថ្ងៃទី១០ ខែមករា

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណា- ចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញ ជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារស្នាក់ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង និងច្រកលាងណុកឌៀន ខេត្តចម្ប៉ាសាក់ នៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ មានខ្លឹមសារ ទាំងស្រុងថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រៃះរាជាណាចក្រ កម្ពុជា និងឯកឧត្តមថង លូន ស៊ីស៊ូលីត (Thong loun Sisoulith) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញ ធ្វើជាអធិបតីរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ រវាងព្រះរាជាណាចក្រកម្ពុជា (ច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង) នឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជា- មានិតឡាវ (ច្រកណងណុកឌៀន ខេត្តចម្ប៉ា សាក់) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

សម្តេចតេជោហ៊ុន សែន និងឯកឧត្តម ថងលូន ស៊ីស៊ូលីត និងថ្លែងសុន្ទរកថាក្នុងពិធី សម្ពោធ បន្ទាប់មក នឹងអញ្ជើញកាត់ខ្សែបូ ដើម្បី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការ ត្រួតពិនិត្យនេះ។

បន្ទាប់ពីពិធីសម្ពោធ សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញទៅទស្សនាទំនប់វារីអគ្គិសនី ជនសាហុង ដែលមានទីតាំងនៅក្នុងខេត្តចម្ប៉ា សាក់។

ឥស្សរជនជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត នឹងអមដំណើរសម្តេចតេជោហ៊ុន សែន ក្នុង ពិធីសម្ពោធដ៏ធំសំខាន់នេះ ដូចជា ៖

១.ឯកឧត្តមហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី

២.លោកជំទាវម៉ែន សំអន ឧបនាយក- រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

៣.ឯកឧត្តមកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៤.ឯកឧត្តមប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ផ្សេងទៀត។

ការបើកឱ្យប្រើប្រាស់ច្រកទ្វារត្រួតពិនិត្យ ព្រំដែន ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ថ្មីនេះ បង្ហាញពីការរីកចម្រើន ថ្មីមួយ ក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ ការបើកឱ្យប្រើប្រាស់នេះ ក៏នឹងឆ្លើយតប ផងដែរ ចំពោះតម្រូវការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយសម្រួល បន្ថែមទៀត ដល់ពាណិជ្ជកម្មតាមព្រំដែនទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ៕”

RELATED ARTICLES