Friday, July 4, 2025
Homeព័ត៌មានអន្តរជាតិលោកបាន គីមូន ជំរុញឱ្យយោធា បញ្ឈប់អំពើហិង្សា និងចូលតុចរចាបញ្ចប់ការបង្ហូរឈាម

លោកបាន គីមូន ជំរុញឱ្យយោធា បញ្ឈប់អំពើហិង្សា និងចូលតុចរចាបញ្ចប់ការបង្ហូរឈាម

អតីតប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃអង្គារ ទី២៥ ខែមេសា បានជំរុញឱ្យយោធាមី យ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាក្នុងប្រទេសដែលមានជម្លោះ និងចូលរួមជាមួយគូប្រជែងរបស់ខ្លួន ដើម្បីបញ្ចប់វិបត្តិ បង្ហូរឈាម។

លោកគីម៉ូនបាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅប្រទេសមីយ៉ាន់ម៉ាដែលលោកបានជួបជាមួយប្រមុខរដ្ឋាភិបាលលោកមីន អ៊ុងឡាំង និងមន្ត្រីយោធាជាន់ខ្ពស់ថា យោធាត្រូវតែបោះជំហានដំបូង។

លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលជារដ្ឋបាលស្រមោលគ្រប់គ្រង ដោយសមាជិក សភាមកពីគណបក្សរបស់លោកស្រី លោកស្រីអ៊ុងសានស៊ូជី ដែលកំពុងធ្វើការដើម្បីផ្តួលរំលំរដ្ឋប្រហារ ត្រូវតែជា ផ្នែកនៃ ដំណោះស្រាយយូរអង្វែង។

លោកបានបន្តថាការរៀបចំការបោះឆ្នោតក្រោមលក្ខខណ្ឌបច្ចុប្បន្ន ប្រថុយនឹងអំពើហឹង្សា និងការបែកបាក់ បន្ថែមទៀត ហើយលទ្ធផលមិនត្រូវបានទទួលស្គាល់ដោយប្រជាជនមីយ៉ាន់ម៉ាទេ។

សេចក្តីថ្លែងការណ៍នេះមិនបាននិយាយអំពីថាតើលោក បានគីម៉ូនបានស្វែងរកការជួបជាមួយលោកស្រី អ៊ុង សានស៊ូជីដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល៣៣ ឆ្នាំបន្ទាប់ពីការកាត់ក្តីបិទទ្វារជាបន្តបន្ទាប់ ដែល ក្រុមសិទ្ធិមនុស្សនិយាយថាជាការបោកប្រាស់។

ដំណើរទស្សនកិច្ចរបស់លោកគីម៉ូនត្រូវបានកាសែតគាំទ្ររដ្ឋាភិបាល Global New Light of Myanmar យកមក ចុះផ្សាយនៅទំព័រមុខតែមិនបានលើកឡើងពីការអំពាវនាវរបស់លោកឱ្យមានការសន្ទនា និងការបញ្ឈប់អំពើ ហិង្សា។

កាសែតនោះបានចុះផ្សាយថា លោកបានគីម៉ូន និងប្រមុខរបបយោធា មីនអ៊ុងឡាំង បាន ផ្លាស់ប្តូរទស្សនៈស្តី ពីវឌ្ឍនភាពចុងក្រោយបង្អស់របស់ប្រទេសមីយ៉ាន់ម៉ាហើយបានពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយនឹងអាកប្បកិរិយាស្ថាបនាតែមិនបានផ្តល់ព័ត៌មានលម្អិតទេ.

កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិបានជាប់គាំង ដោយរបបយោធាមិនអើពើនឹងការរិះគន់អន្តរ ជាតិចំពោះការបង្រ្កាបដ៏ឃោរឃៅរបស់ខ្លួនលើការមិនពេញចិត្ត និងការបដិសេធមិនចូលរួមជាមួយ គូប្រជែង របស់ខ្លួន៕

RELATED ARTICLES