Saturday, July 5, 2025
Homeព័ត៌មានអន្តរជាតិជប៉ុន ទាមទារឱ្យចិន ដោះលែងពលរដ្ឋរបស់ខ្លួន

ជប៉ុន ទាមទារឱ្យចិន ដោះលែងពលរដ្ឋរបស់ខ្លួន

កាលពីថ្ងៃចន្ទទី២៧ជប៉ុនបានទាមទារឱ្យចិនដោះលែងជនជាតិរបស់ខ្លួនម្នាក់បន្ទាប់ពីគាត់ត្រូវអាជ្ញាធរទីក្រុងប៉េកាំងចាប់ខ្លួនពីបទចារកម្ម។

បុរសវ័យ៥០ឆ្នាំត្រូវបានគេស្គាល់ថាជាបុគ្គលិកនៃក្រុមហ៊ុនផលិតឱសថ Astellas ត្រូវបានឃុំខ្លួនតាំងពីដើមខែ មីនាឆ្នាំ ២០២៣។យោងតាមសារព័ត៌មាន Kyodo News បានឱ្យដឹងថា ប្រទេសចិនបានឃុំខ្លួនជនជាតិជប៉ុនយ៉ាង តិច១៧ នាក់ ពីបទធ្វើចារកម្មចាប់តាំងពីឆ្នាំ២០១៥។

ទំនាក់ទំនងមានភាពតានតឹងជាយូរមកហើយជុំវិញប្រជុំកោះសមុទ្រចិនខាងកើតដែលមានជម្លោះ ប្រវត្តិសង្គ្រាម និងតៃវ៉ាន់។

កាលពីថ្ងៃចន្ទ ប្រមុខខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បាននិយាយថាប្រទេសចិន បានជូនដំណឹង ដល់ប្រទេសអំពីការចាប់ខ្លួននេះ តាមរយៈបណ្តាញការទូត និងបានស្នើសុំឲ្យស្ថានកុងស៊ុល ទៅសួរសុខទុក្ខ ប៉ុន្តែគាត់មិនបានបង្ហាញព័ត៌មានលម្អិតណាមួយអំពីអត្តសញ្ញាណរបស់បុរសនេះ ឬបទល្មើសដែលគេ ចោទប្រ កាន់នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា បុរសនោះត្រូវបានឃុំខ្លួនពីបទចារកម្ម។

លោកស្រីបានបន្តថា៖ «ប្រទេសចិននឹងដោះស្រាយករណីនេះទៅតាមច្បាប់ ហើយនឹងការពារ សិទ្ធិរបស់ជន នោះតាមច្បាប់»។

លោកស្រីបន្ថែមថា ប្រទេសជប៉ុនចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីសុំឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងការ ចូលរួមក្នុង សកម្មភាពបែបនេះ។

ក្រុមហ៊ុន Astellas Pharma បានបញ្ជាក់ថា បុរសនោះជាបុគ្គលិករបស់ខ្លួនប៉ុន្តែបដិសេធមិនបញ្ចេញអត្តសញ្ញា ណរបស់គាត់។ក្នុងឆ្នាំ២០១៩ប្រទេសចិនបានឃុំខ្លួនសាស្រ្តាចារ្យជន ជាតិជប៉ុនម្នាក់ដែលមានជំនាញខាងប្រវត្តិ សាស្ត្រចិនសម័យទំនើប ពីបទសង្ស័យថាមានចារកម្ម។គាត់ត្រូវបានដោះលែងបន្ទាប់ពីឃុំខ្លួនបានពីរខែ៕

RELATED ARTICLES