Saturday, July 5, 2025
Homeព័ត៌មានអន្តរជាតិមេដឹកនាំយោធាមីយ៉ាន់ម៉ា ប្តេជ្ញាបង្ក្រាបក្រុមប្រឆាំង មុនការបោះឆ្នោត

មេដឹកនាំយោធាមីយ៉ាន់ម៉ា ប្តេជ្ញាបង្ក្រាបក្រុមប្រឆាំង មុនការបោះឆ្នោត

ថ្លែងទៅកាន់សមាជិករដ្ឋាភិបាលប្រហែល ៨០០០នាក់ដែលចូលរួមក្នុងក្បួនដង្ហែរទិវាកងកម្លាំង​ប្រដាប់អាវុធ​ប្រ​ចាំឆ្នាំនៅក្នុងរដ្ឋធានីណៃពិដោលោកមីនអ៊ុងឡាំងប្រមុខដឹកនាំយោធាបាននិយាយថា យោធានឹង​ចាត់វិធាន​ការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងគូប្រជែងរបស់ខ្លួន និងក្រុមឧទ្ទាមជនជាតិភាគតិចដែលគាំទ្រពួកគេ ។

លោកបានមានប្រសាសន៍ថា អំពើភេរវកម្មរបស់រដ្ឋាភិបាលរួមរួមជាតិ( NUG) និងក្រុមតស៊ូដែលហៅថា PDFs ត្រូវតែដោះស្រាយឱ្យបានល្អ មុនការបោះឆ្នោត។

លោកបានបន្តថា បន្ទាប់មករបបយោធានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅពេល​បញ្ចប់ស្ថាន​ភាព​អាសន្ន។

កាលពីខែមុនយោធាបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលពីរឆ្នាំនិងការពន្យារពេលការបោះឆ្នោតដែលខ្លួនបានសន្យាថានឹងរៀបចំនៅខែសីហាដោយសារតែខ្លួនមិនបានគ្រប់គ្រងប្រទេសឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ។

មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាងពីរឆ្នាំមុនបន្ទាប់ពីបានធ្វើការអះអាងដោយគ្មានហេតុផលនៃការលួចបន្លំការបោះឆ្នោត៕

RELATED ARTICLES