Saturday, July 5, 2025
Homeព័ត៌មានអន្តរជាតិការសិក្សា៖មីស៊ីលផ្លោងអន្តរទ្វីបកូរ៉េខាងជើង ICB អាច វាយប្រហារអាមេរិក ក្នុងរយៈពេលត្រឹមតែ៣៣នាទី

ការសិក្សា៖មីស៊ីលផ្លោងអន្តរទ្វីបកូរ៉េខាងជើង ICB អាច វាយប្រហារអាមេរិក ក្នុងរយៈពេលត្រឹមតែ៣៣នាទី

យោងតាមការសិក្សារបស់ចិនដែលត្រូវបានបណ្តាញសារព័ត៌មានស៊ីអិនអិនដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រទី២៤បានអោយដឹងថាមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងICBMអាចបាញ់ដល់កណ្តាលសហរដ្ឋ អាមេរិកក្នុងរយៈពេលត្រឹមតែ ៣៣នាទីប៉ុណ្ណោះប្រសិនបើគ្មានការស្ទាក់ចាប់។

យោងតាមសារព័ត៌មាន South China Morning Post បានឱ្យដឹងថាការក្លែងធ្វើល្បែងសង្គ្រាមដំណើរការដោយ វិទ្យាស្ថានវិស្វកម្មប្រព័ន្ធអេឡិចត្រូនិចទីក្រុងប៉េកាំង បានរកឃើញថា មីស៊ីលមួយរបស់ទីក្រុងអាចបាញ់ដល់ដី គោក របស់សហរដ្ឋអាមេរិកក្នុងរយៈពេល ១៩៩៧ វិនាទី ប្រសិនបើមិនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារមី ស៊ីលរបស់សហរដ្ឋអាមេរិកទេ ។

ការសិក្សានេះបានក្លែងធ្វើការបាញ់មីស៊ីលHwasongpho-15 ពីទីក្រុងSunchonភាគកណ្តាលរបស់កូរ៉េខាងជើង ឆ្ពោះទៅកាន់ទីក្រុង Columbia រដ្ឋ Missouri តាម SCMP ។ Hwasongpho-15 គឺមីស៊ីលពីរដំណាក់កាល ដែល ទំនងជាអាចមានសមត្ថភាពនុយក្លេអ៊ែរ ហាចហោះក្នុងរយៈចម្ងាយប្រតិបត្តិការរហូតដល់ ១២៨៧៤គីឡូម៉ែត្រ។ នេះគឺគ្រប់គ្រាន់ដើម្បីវាយលុកទឹកដីអាមេរិកទាំងមូល។SCMP បានរាយការណ៍ពីអ្នកដឹកនាំការសិក្សាលោក Tang Yuyan ។

ការសិក្សាក៏បាននិយាយផងដែរថាប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក នឹងត្រូវបានជូនដំណឹងប្រហែល ២០វិនាទីបន្ទាប់ពីការបាញ់ ហើយថា កាំជ្រួចស្ទាក់ចាប់ដំបូងនឹងត្រូវបាញ់បង្ហោះប្រហែល ១១នាទីក្រោយមក ។នេះបើយោងតាម SCMP ។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា វាគឺជាមីស៊ីល Hwasongpho-17 ដែលជាមីស៊ីធំ និងទំនើបជាង Hwasongpho-15 ដែលប្រើក្នុងការក្លែងធ្វើរបស់អ្នកវិទ្យា សាស្ត្រទីក្រុងប៉េកាំង៕

RELATED ARTICLES