Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិបាញ់មីស៊ីលគំរាមមិនអស់ចិត្ត អាមេរិកនិងកូរ៉ខាងត្បូង ប្រើយន្តហោះចម្បាំង F-16 & F-35

បាញ់មីស៊ីលគំរាមមិនអស់ចិត្ត អាមេរិកនិងកូរ៉ខាងត្បូង ប្រើយន្តហោះចម្បាំង F-16 & F-35

យន្តហោះចម្បាំងនិងយន្តហោះចម្បាំងបំបាំងកាយរបស់ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានហោះហើសំដែងរិទ្ធិ ពីលើដែនទឹកជុំវិញឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារ៧ មិថុនា ដែលជាការបង្ហាញសាច់ដុំថ្មីមួយទៀតបន្ទាប់ពី​បាញ់មីស៊ីលយុទ្ធសាស្ត្រ៨គ្រាប់កាលពីថ្ងៃចន្ទសងសឹកការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបារាំងAFP ។

យន្តហោះចម្បាំងកូរ៉េខាងត្បូងចំនួន១៦គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35និងយន្តហោះ F-16 របស់សហរដ្ឋអាមេរិកចំនួន៤គ្រឿងបានបង្កើតក្រុមវាយប្រហារលើសមុទ្រខាងលិចដែលត្រូវបានគេស្គាល់ថាជាសមុទ្រលឿងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់សត្រូវ។

នេះបើយោងតាមអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថានៅក្នុងសេចក្តីថ្លែងការណ៍មួយ។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាសម្ព័ន្ធមិត្តបានបង្ហាញពីសមត្ថភាពនិងឆន្ទៈដ៏ខ្លាំងក្លារបស់ពួកគេ ក្នុងការវាយប្រហារយ៉ាងរហ័សនិងចំគោលដៅប្រឆាំងនឹងការបង្កហេតុណាមួយពីកូរ៉េខាងជើង។

សមយុទ្ធដែនអាកាសដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងប្រហែល២០គ្រឿងបានកើតឡើងមួយថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តបានបាញ់មីស៊ីលផ្លោងចំនួន៨គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន បន្ទាប់ពីការធ្វើតេស្តអាវុធកាលពីថ្ងៃអាទិត្យ​របស់ទីក្រុងព្យុងយ៉ាង។​ ក្រុមអ្នកវិភាគបាននិយាយថា កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង​រយៈចម្ងាយខ្លីចំនួនប្រាំបីគ្រាប់ពីទីតាំងចំនួនបួនផ្សេងគ្នាក្នុងរយៈពេល៣០នាទី ដែលជាការសាកល្បងដ៏ធំបំផុត​មិនធ្លាប់មានពីមុនមក។ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានព្រមានជាច្រើនសប្តាហ៍ថា របបដឹកនាំរបស់លោក គីម ជុងអ៊ុន កំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរថ្មី៕

RELATED ARTICLES