Monday, June 30, 2025
Homeព័ត៌មានជាតិគីមយូជុង ៖ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនឹងហោះចូល ទីក្រុងសេអ៊ូល

គីមយូជុង ៖ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនឹងហោះចូល ទីក្រុងសេអ៊ូល

ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកSuh Wook រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បួងលោកស្រីគីមយូ​ជុងប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់របស់ទីក្រុងព្យុងយ៉ាងបាននិយាយថា កូរ៉េខាងជើងប្រឆាំងនឹងសង្គ្រាមប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសការប្រឈមមុខគ្នាផ្នែកយោធាឬធ្វើការវាយប្រហារទុកជាមុននោះកូរ៉េខាងជើងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារសងសឹកទៅវិញ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារទី៥ មេសា ២០២២។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកស្រី គីម យូ ជុង មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល និងបក្សកាន់អំណាច បាននិយាយថា វាគឺជា កំហុសដ៏ធំមួយ សម្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងក្នុងការធ្វើ សុន្ទរកថានាពេលថ្មីៗនេះដើម្បីពិភាក្សាអំពីការវាយប្រហារលើកូរ៉េខាងជើង។

កាលពីថ្ងៃសុក្រសប្តាហ៍មុនរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បាននិយាយថា យោធារបស់ប្រទេសលោកមានមីស៊ីលជាច្រើនប្រភេទ ដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយគួរឱ្យកត់សម្គាល់ ជាមួយនឹងសមត្ថភាពក្នុងការវាយលុកគោលដៅណាមួយក្នុងប្រទេសកូរ៉េខាងជើងបានយ៉ាងត្រឹមត្រូវនិងរហ័ស។

កាលពីថ្ងៃអាទិត្យលោកគីមជុងអ៊ុននិងមន្ត្រីកូរ៉េខាងជើងម្នាក់ទៀតបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការលើកឡើងរបស់លោកSuh  Wookហើយបានព្រមានថាទីក្រុងព្យុងយ៉ាងនឹងបំផ្លាញគោលដៅសំខាន់ៗក្នុងទីក្រុងសេអ៊ូល ប្រសិនបើកូរ៉េខាងត្បូងចាត់វិធានការ យោធាដ៏គ្រោះថ្នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ទីពីររបស់លោកស្រី បាននិយាយថាទីក្រុងព្យុងយ៉ាងប្រឆាំងនឹងសង្រ្គាម ដែលនឹងធ្វើឱ្យឧបទ្វីបនេះខ្ទេចខ្ទាំហើយមិនចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងរបស់ខ្លួននោះទេ។

និយាយរួមលុះត្រាតែកងទ័ពកូរ៉េខាងត្បូងចាត់វិធានការយោធាណាមួយប្រឆាំងនឹងរដ្ឋរបស់យើងមុន។

លោកស្រីបានបនន្ថែមថាប្រសិនបើយោធាកូរ៉េខាងត្បូងបំពានសូម្បីតែ2,5 សង្ទីម៉ែត្រនៃទឹកដីកូរ៉េខាងជើង វានឹងប្រឈមមុខគ្រោះមហន្តរាយដ៏គួរឱ្យភ័យខ្លាច” ហើយកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដោយជៀសមិនរួច៕

RELATED ARTICLES