Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិហ្សេឡិនស្គី៖ការចរចាផ្តល់សញ្ញាវិជ្ជមាន តែបិទសំឡេងផ្ទុះគ្រាប់ផ្លោងរុស្ស៊ីមិនបាន

ហ្សេឡិនស្គី៖ការចរចាផ្តល់សញ្ញាវិជ្ជមាន តែបិទសំឡេងផ្ទុះគ្រាប់ផ្លោងរុស្ស៊ីមិនបាន

ការសន្យារបស់រុស្ស៊ីក្នុងការកាត់បន្ថយប្រតិបត្តិការយោធាមួយចំនួននៅក្នុងជំនួបប្រជុំទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីកាលពីថ្ងៃអង្គារកំពុងធ្វើអោយមានការសង្ស័យនិងតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានជាពិសេសបណ្តាប្រទេសលោកខាងលិច ។

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីបាននិយាយថា គ្មានហេតុផលដើម្បីជឿថាការប្រកាសរបស់រុស្ស៊ីនៅលើក្រដាស់ដែលថាខ្លួននឹងកាត់បន្ថយសកម្មភាពយោធានៅជិតទីក្រុងគៀវ ក៏ដូចជានៅភាគខាងជើងនៃទីក្រុង Chernihiv ថាវាកើតអាចកើតឡើងនៅលើដីពិតប្រាកដនោះទេ។

លោកបាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់ ទៅកាន់ប្រជាជនអ៊ុយក្រែនថាយើងអាចហៅសញ្ញាទាំងនោះដែលយើងឮនៅពេលចរចាជាវិជ្ជមាន ប៉ុន្តែសញ្ញាទាំងនោះមិនបានបំបិទសំឡេងការផ្ទុះគ្រាប់ផ្លោងរបស់រុស្ស៊ីឡើយ៕

RELATED ARTICLES