Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិធ្លាក់ឧទ្ធម្ភាគចក្រស្លាប់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ 8 នាក់

ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ 8 នាក់

កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួនប្រាំបីនាក់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីថ្ងៃអង្គារ ។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថានអោយដឹងនៅថ្ងៃពុធនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថាខណៈពេលដែលកំពុងបំពេញបេសកកម្មឈ្លបយកការណ៍ក្នុងប្រទេសកុងហ្គោ ឧទ្ធម្ភាគចក្រ PUMA 1 គ្រឿងបានធ្លាក់។ មូលហេតុពិតប្រាកដនៃការធ្លាក់មិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។

សេចក្តីរាយការណ៍បាន​បន្ថែម​ថា ទាហាន​ប៉ាគីស្ថាន ៦ នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ទាំង៨នាក់នោះ។

កាលពីព្រឹកថ្ងៃអង្គារបេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិនៅ DR Congo (MONUSCO) បាននិយាយនៅក្នុងធ្វីតធ័រកាលពីថ្ងៃអង្គារថា ខ្លួនបានបាត់បង់ទំនាក់ទំនងជាមួយឧទ្ធម្ភាគចក្រមួយក្នុងចំណោម ឧទ្ធម្ភាគចក្ររបស់ខ្លួនដែលកំពុងបំពេញបេសកកម្មឈ្លបយកការណ៍ក្នុងតំបន់។

ការិយាល័យរបស់លោកបាននិយាយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានសម្តែងនូវ អារម្មណ៍តក់ស្លុត និងសោកសៅជាខ្លាំង និងបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ប្រភពពីក្រុមសង្គមស៊ីវិលក្នុងតំបន់បាននិយាយថា ការប្រយុទ្ធគ្នាបានបន្តនៅព្រឹកថ្ងៃអង្គាររវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមមកពីM23ដែលត្រូវបានគេស្គាល់ថាជាកងទ័ពបដិវត្តន៍កុងហ្គោ។

M23 ត្រូវបានចុះចាញ់កងទ័ពរដ្ឋាភិបាលក្នុងឆ្នាំ 2013 ប៉ុន្តែបានកើតមានឡើងវិញចាប់តាំងពីខែវិច្ឆិកា ហើយត្រូវបានចោទប្រកាន់ថាបានបើកការវាយឆ្មក់ជាច្រើនទៅលើបន្ទាយយោធានៅជុំវិញ Rutshuru ៕

RELATED ARTICLES