ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃចន្ទទី២៨មីនា២០២២ថានៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការបាញ់មីស៊ីលដ៏ធំបំផុតរបស់ប្រទេសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានប្តេជ្ញាកសាងអំណាចយោធាដ៏លើសលប់គ្មានគូប្រៀបនិងមិនអាចបញ្ឍប់បាន ។

លោក គីម បានមានប្រសាសន៍ថា យើងនឹងធ្វើអោយប្រទេសកូរ៉េខាងជើង បំពាក់ដោយអាវុធមានសមត្ថភាពដ៏គួរឱ្យទាក់ទាញ មាន អំណាចយោធាដ៏លើសលប់ដែលមិនអាចបញ្ឈប់បាន
ដោយប្រទេសណាមួយ មានកម្លាំងការពារសង្រ្គាម ធានាសន្តិសុខរបស់ប្រទេសនិងទប់ស្កាត់និងគ្រប់គ្រងរាល់ការគំរាមកំហែង របស់ពួកចក្រពត្តិ។
យើងនឹងបន្តសម្រេចបាននូវគោលដៅពង្រឹងសមត្ថភាពការពារជាតិ។

ការអត្ថាធិប្បាយរបស់លោកគីមធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានសាកល្បងការបាញ់បង្ហោះ មីស៊ីលឆ្លងទ្វីបHwasong-17 ICBMដោយជោគជ័យកាលពីថ្ងៃ
ព្រហស្បតិ៍សប្តាហ៍មុនដែលជាការផ្គើននឹងទណ្ឌកម្មអន្តរជាតិនិងជាការបាញ់លើកដំបូង ចាប់តាំងពីឆ្នាំ 2017 ។

យោងតាមគេហទំព័រGlobalfirepowerបានអោយដឹងថាយោធា កូរ៉េខាងជើងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៣០ក្នុងចំណោមប្រទេស១៤២លើពិភពលោក។ប្រទេសនេះមានយោធាសរុបជាង៩លាននាក់តែយោធាសកម្មមានតែជាង១លាននាក់៕
