Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិរយៈពេល១ខែរុស្ស៊ីបំផ្លាញអ៊ុយក្រែនជាង៦៣ពាន់លានដុល្លារ

រយៈពេល១ខែរុស្ស៊ីបំផ្លាញអ៊ុយក្រែនជាង៦៣ពាន់លានដុល្លារ

យោងតាមការរបាយការណ៍ថ្មីមួយពីសាលាសេដ្ឋកិច្ចទីក្រុង គៀវបានឱ្យដឹងថាសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនបាន​ធ្វើអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធគិតជាទឹកប្រាក់ជាងសរុបជាង63 ពាន់លានដុល្លារ។

យោងតាមការប៉ាន់ប្រមាណដែលបានគណនាពីផលប៉ះពាល់ ដោយសារការលុកលុយរបស់រុស្ស៊ីលើ​ប្រទេសអ៊ុយក្រែនរហូតដល់ថ្ងៃទី24ខែមីនានេះបានអោយដឹងថាយ៉ាងហោចណាស់អគារលំនៅដ្ឋានចំនួន 4431 ត្រូវបានខូចខាត ឬរឹបអូស រួមជាមួយនឹងរោងចក្រ និងឃ្លាំងចំនួន 92 ព្រម ទាំងសាលារៀនចំនួន 378 ។

លើសពីនេះទៀត អាកាសយានដ្ឋានចំនួន 12 ត្រូវបានបំផ្លាញ ព្រមទាំងរោងចក្រថាមពល​កំដៅឬវារីអគ្គិសនីចំនួនប្រាំពីរផងដែរ។កាលពីថ្ងៃទី១៧មីនា២០២២របាយការណ៍ខាងលើកក៏បានប៉ាន់​ប្រមាណថាការខូចខាតសរុបមានត្រឹមតែចំនួន $ 3.5 ពាន់លានដុល្លារប៉ុណ្ណោះ។

RELATED ARTICLES