នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតឯករាជ្យរុស្ស៊ីកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី បាននិយាយថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីទទួលយកឋានៈជារដ្ឋអព្យាក្រឹតនិងគ្មាននុយក្លេអ៊ែរដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។
លោកបាននិយាយថាការធានាសន្តិសុខ រដ្ឋអព្យាក្រឹត និងគ្មាននុយក្លេអ៊ែរនៃរដ្ឋរបស់យើង។យើងត្រៀមខ្លួនទទួលយករឿងនេះ។ នេះជាចំណុចសំខាន់បំផុត។ ទោះជាយ៉ាងណាក្តីលោកបានបញ្ជាក់ថាការចរចានេះនឹងត្រូវតែធានាដោយភាគីទីបីហើយដាក់ឱ្យធ្វើប្រជាមតិ។
ជាមួយគ្នានេះដែរលោក Zelenskiy កំពុងពិភាក្សាអំពីការប្រើប្រាស់ភាសារុស្ស៊ីនៅអ៊ុយក្រែនក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី ប៉ុន្តែបានបដិសេធមិនពិភាក្សាអំពីការទាមទាររបស់រុស្ស៊ីផ្សេងទៀតដូចជាការរំសាយកងទ័ពអ៊ុយក្រែន។លោក Zelenskyក៏បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក ពូទីនពីការពន្យារពេលការចរចាសន្តិភាពនៅក្នុងបទសម្ភាសន៍៕