អ្នកវិភាគនយោបាយនិងអ្នកការទូតជើងចាស់ជាច្រើនបាននិយាយតាំងពីទសវត្សរ៍ឆ្នាំ1990ថាការពង្រីកកម្លាំងណាតូនឹងបង្កឱ្យមានជម្លោះនៅអឺរ៉ុបខាងកើតប៉ុន្តែគ្មាននណាមួយចាប់អារម្មណ៍នោះទេ។
ក្នុងឆ្នាំ 1998 លោក George Kennan អ្នកការទូតអាមេរិក និងជាប្រវត្តិវិទូដែលគេស្គាល់ថាជាស្ថាបត្យករនៃសង្រ្គាមត្រជាក់បាននិយាយថា ការពង្រីកកម្លាំងណាតូមានន័យស្មើនឹង ការចាប់ផ្តើមនៃសង្រ្គាមត្រជាក់ថ្មីមួយនឹងជា កំហុសសោកនាដកម្មដ៏ធ្ងន់ធ្ងរ។

អ្នកជំនាញទាំងនោះបានមើលឃើញថាជាការពិត ការពង្រើកកម្លាំងណាតូវានឹងបង្កឱ្យមានប្រតិកម្មមិនល្អពីរុស្ស៊ី។ ហើយនៅពេលដែលរឿងនោះកើតឡើង អ្នកដែលធ្វើការសម្រេចចិត្តអំពីការពង្រីកកម្លាំងណាតូ នឹងនិយាយថាប្រាប់យើងថា រុស្ស៊ីគឺបែបនោះប៉ុន្តែវាមិនពិតទេ។
ក្នុងឆ្នាំ1997អ្នកជំនាញគោលនយោបាយការបរទេសលេចធ្លោចំនួន 50 នាក់ រួមទាំងអតីតសមាជិកព្រឹទ្ធសភា មេដឹកនាំយោធានិងអ្នកការទូតបានផ្ញើលិខិតចំហរមួយទៅកាន់ប្រធានាធិបតីប៊ីល គ្លីនតុនដែលនៅពេលនោះបង្ហាញពីការប្រឆាំងរបស់ពួកគេចំពោះការពង្រីកអង្គការណាតូ។ ពួកគេបានសរសេរថាវាគឺជាកំហុសគោលនយោបាយនៃសមាមាត្រប្រវត្តិសាស្ត្រ ។

អ្នកអត្ថាធិប្បាយនយោបាយអភិរក្សនិយម លោកPat Buchanan បានសរសេរនៅក្នុងសៀវភៅឆ្នាំ 1999 របស់គាត់ដែលមានចំណងជើងថា A Republic, Not an Empireដែលប្រែថា’’សារណៈរដ្ឋមិនមែនអាណាចក្រ’’ទាក់ទងទៅនឹងការពង្រើកកម្លាំងណាតូដោយរៀបរាប់ថាការផ្លាស់ប្តូរណាតូទៅកាន់រានហាលមុខផ្ទះរបស់រុស្ស៊ីវាបានកំណត់ពេលវេលាប្រឈមមុខដាក់គ្នានៅសតវត្សរ៍ទី 21។
ចំណែកឯនាយក CIA បច្ចុប្បន្នលោក William Burns បាននិយាយនៅក្នុងឆ្នាំ 2008 ថាសម្រាប់ប្រទេសរុស្ស៊ី ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូគឺភ្លឺបំផុតក្នុងចំណោមបន្ទាត់ក្រហមទាំងអស់របស់រុស្ស៊ី។ គាត់បាននិយាយថាខ្ញុំមិនទាន់រកឃើញនរណាម្នាក់ដែលនឹងចាត់ទុកអ៊ុយក្រែននៅក្នុងអង្គការណាតូក្រៅពីការប្រឈមដោយផ្ទាល់ចំពោះផលប្រយោជន៍របស់រុស្ស៊ីនោះទេ ។
ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Fraser លោក Henry Kissinger អ្នកប្រាជ្ញអាមេរិកដ៏ល្បីល្បាញនៃការសិក្សារុស្ស៊ីនិងអ្នកជំនាញជាច្រើនទៀតក៏បានចេញការព្រមានអំពីការពង្រីកអង្គការណាតូផងដែរ។
អតីតប្រធានាធិបតីអ៊ុយក្រែន លោក Alexey Arestovich កាលពីឆ្នាំ2019គាត់មិនត្រឹមតែព្យាករណ៍យ៉ាងត្រឹមត្រូវថាសង្រ្គាមនឹងផ្ទុះឡើងនៅក្នុងប្រទេសរបស់គាត់និងហេតុផលនៅពីក្រោយវាប៉ុណ្ណោះទេប៉ុន្តែថែមទាំងអះអាងថាជម្លោះគឺជៀសមិនរួចឡើយ។ លោកបាននិយាយថា 99.9% តម្លៃរបស់យើងក្នុងការចូលរួម NATO គឺជាសង្រ្គាមដ៏ធំមួយជាមួយរុស្ស៊ី។

ហេតុអ្វីបានបណ្តោយអោយសង្គ្រាមនេះផ្ទុះឡើង?
តាមពិតទៅសង្គ្រាមនេះមិនមែនកើតឡើងដោយចៃដន្យនោះទេទីក្រុងមូស្គូបានយកលេសធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងប្រទេសបេឡារុសជាប់ព្រំដែនអ៊ុយក្រែននិង ចាប់យកទីក្រុងពីរបស់អ៊ុយក្រែនគឺDonetsk និងLuhanskធ្វើជា ចំណាប់ខ្មាំងជាថ្នូរនឹងការពង្រើកកងកម្លាំងណាតូមកអឺរុបខាងកើតដែលរុស្ស៊ីមើលឃើញថាគ្រោះថ្នាក់បំផុតមកលើខ្លួន។ រុស្ស៊ីបានព្យាយាមចុះកិច្ចព្រមព្រៀងជាមួយណាតូស្តីពីការធានាសន្តិសុខទៅវិញទៅមកដោយសង្ឃឹមថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនឹងយល់ព្រមផ្តល់ការធានាជាលាយលក្ខណ៍អក្សរយ៉ាងទូលំទូលាយថានឹងមិនពង្រីកបន្ថែមទៀតទៅភាគខាងកើតឡើយ។ មិនត្រឹមតែលោក ពូទីន ប៉ុណ្ណោះទេ ទាំងមន្ត្រីរុស្ស៊ីផ្សេងទៀតក៏បាននិយាយអំពីបន្ទាត់ក្រហមដែល បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរជាមួយនឹងផលវិបាកដ៏អាក្រក់សម្រាប់ពិភពលោកប្រសិនបើឆ្លងកាត់បន្ទាត់ក្រហមទាំងនេះ។ ទីបំផុតអាមេរិកដែលជាអ្នកដឹកនាំប្លុកណាតូមិនព្រមតាមសំណើរបស់ពូទីនហើយជាការឆ្លើយតបសភាទីក្រុង មូស្គូបានអនុម័តទទួលស្គាលតំបន់ផ្តាច់ខ្លួនទាំងពីរនេះ។
មួយវិញទៀតរុស្សីបានទាមទារអោយអ៊ុយក្រែន កុំចូលជាសមាជិកណាតូ ជារដ្ឋឯករាជ្យ គ្មានយោធាននិងទទួលស្គាល់តំបន់គ្រីមៀដែលរុស្ស៊ីយកបានកាលពីឆ្នាំ 2014 និងតំបន់ផ្តាច់ខ្លួន២ថ្មីចុងក្រោយនេះ៕