កាលពីសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថាកូរ៉េខាងជើងកំពុងរៀបចំការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មួយផ្សេងទៀតក្នុងពេលឆាប់ៗនេះ។
ដូចការគ្រោងទុកឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប (ICBM)ដែលជាប់បម្រាមអន្តរជាតិជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០១៧មក។

មន្ត្រីជប៉ុនបានប៉ាន់ប្រមាណថា មីស៊ីលនេះអាចហោះបានចម្ងាយ១១០០ គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ជាង ៦០០០ គីឡូម៉ែត្រ ។មីស៊ីលនេះបានធ្លាក់ក្នុងដែនទឹកភាគខាងត្បូងប្រទេសជប៉ុនបន្ទាប់ពីហោះបានជាងមួយម៉ោង។កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយ៉ាងគគ្រឹកគគ្រេងកាលពីពេលថ្មីៗនេះ ។
យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលមួយគ្រាប់ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតនៃ ប្រទេសកូរ៉េខាងជើង។វាបានធ្លាក់ក្នុងទឹកចម្ងាយប្រហែល 170 គីឡូម៉ែត្រពីខេត្ត Aomori នៅម៉ោង៣និង៤៤នាទីរសៀល (ម៉ោងនៅជប៉ុន)។នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុន។

អង្គការសហប្រជាជាតិបានហាមឃាត់កូរ៉េខាងជើងពីការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនិងអាវុធនុយក្លេអ៊ែរ ហើយបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបន្ទាប់ពីការសាកល្បងលើកមុន។
នាយករដ្ឋមន្ត្រីជប៉ុនលោកគីស៊ីដាបានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថាមិនប្រុងប្រយ័ត្”មិនអាចទទួលយកបាន។
តាំងពីដើមឆ្នាំនេះ កូរ៉េខាងជើងបានធ្វើតេស្តយ៉ាងហោចណាស់ដប់ដង។ប្រសិនបើរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍បង្ហាញការពិត នេះនឹងក្លាយជាការសាកល្បងលើកទី 11 នៅឆ្នាំនេះ៕
