Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិណាតូធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅន័រវែស បង្ហាញសាច់ដុំដាក់រុស្ស៊ី

ណាតូធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅន័រវែស បង្ហាញសាច់ដុំដាក់រុស្ស៊ី

អង្គការណាតូ ដែលមានសមាជិកចំនួន ២៧ប្រទេស បានដាក់ពង្រាយកងទ័ពចំនួន 30000 នាក់ នាវាចំនួន 50 គ្រឿងនិងយន្តហោះចំនួន200គ្រឿងនៅក្នុងប្រទេសន័រវេសដើម្បីធ្វើសមយុទ្ធយោធាដែលបានគ្រោងទុកយូរមកហើយ ។សមយុទ្ធនេះមានឈ្មោះថា’’ការឆ្លើយតបត្រជាក់២០២២’’ដែលបានចាប់ផ្តើមតាំងពីថ្ងៃចន្ទនឹងបន្តរហូតដល់ខែមេសា។

ក្នុងនោះដែរជាទាហានជើងគោក១៤០០០នាក់នាវិក និងកងទ័ពជើងទឹកចំនួន៨០០០នាក់, និងកងទ័ពអាកាស៨០០០នាក់ ព្រម ទាំងមន្រ្តីបុគ្គលិកជាច្រើនដែលមានមូលដ្ឋាននៅមូលដ្ឋានយោធានានាក្នុងប្រទេសន័រវេស។

គេហទំព័ររបស់កងកម្លាំងប្រដាប់អាវុធន័រវេសពន្យល់ថា សមយុទ្ធនេះនឹងធានាថាកងកម្លាំងន័រវេស និងសម្ព័ន្ធមិត្តមានសមត្ថភាពក្នុងការអនុវត្តប្រតិបត្តិការរួមគ្នាដ៏ស្មុគស្មាញស្ថិតក្រោមស្ថានភាពអាកាសធាតុត្រជាក់និង មានភាពតានតឹងខ្លាំង។

យោងតាមអង្គការណាតូគោលដៅនៃសមយុទ្ធនេះគឺដើម្បីជួយសម្ព័ន្ធមិត្តនិងដៃគូអនុវត្តធ្វើការជាមួយគ្នាដើម្បីឱ្យពួកគេត្រៀមខ្លួនសម្រាប់ស្ថានភាពណាមួយ។កងកម្លាំងប្រដាប់អាវុធន័រវេសបញ្ជាក់ថាសមយុទ្ធនេះគឺជាសង្វៀនកណ្តាលសម្រាប់សាកល្បងការដាក់ពង្រាយកងកម្លាំងឆ្លើយតបរបស់អង្គការណាតូ។

ដោយខ្លាចមានការយល់ច្រឡំពីភាគីរុស្ស៊ី ទាំងមន្ត្រីន័រវេសនិងអង្គការណាតូបាននិយាយម្តងហើយម្តងទៀតថា សមយុទ្ធនេះត្រូវបានគ្រោងទុកជាយូរមកហើយ មុនពេលដែលទីក្រុងមូស្គូចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅចុងខែកុម្ភៈ។វាមានសារៈសំខាន់ណាស់ក្នុងការសង្កត់ធ្ងន់ថា សមយុទ្ធ’’ការឆ្លើយតបត្រជាក់ 2022’’ ត្រូវបានគ្រោងទុកជាយូរមកហើយមុនពេលសង្រ្គាមនៅអ៊ុយក្រែន។ អាជ្ញាធរ​រុស្ស៊ី​មិនត្រូវភ្ញាក់ផ្អើលចំពោះសមយុទ្ធ​នេះ​ទេ ​ ៕

RELATED ARTICLES