កាលពីថ្ងៃពុធតុលាការយុត្តិធម៌អន្តរជាតិ ICJ បានបញ្ជាឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។សេចក្តីសម្រេចរបស់តុលាការកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងឡាអេ បានអនុម័តដោយសំឡេង ១៣ ទល់នឹង ២។

សេចក្តីសម្រេចនោះបាននិយាយថាតុលាការបង្ហាញពីវិធានការបណ្តោះអាសន្នដោយសំឡេងគាំទ្រ១៣សម្លេងទល់នឹង២ តម្រូវអោយសហព័ន្ធរុស្ស៊ីផ្អាកជាបន្ទាន់នូវប្រតិបត្តិការយោធាដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។

រុស្ស៊ីបានធ្វើពហិការមិនចូលរួមសវនាការនៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិជុំវិញបណ្តឹងបន្ទាន់របស់ប្រទេសអ៊ុយក្រែន ដើម្បីបញ្ឈប់អរិភាពក្នុងប្រទេស ដោយទីក្រុងគៀវ បានលើកឡើងថាទីក្រុងមូស្គូបានអនុវត្តច្បាប់ប្រល័យពូជសាសន៍ក្លែងក្លាយដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការចាប់ផ្តើមសង្រ្គាម។ នៅក្នុងពាក្យសុំរបស់ខ្លួន អ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានអះអាងមិនពិតថាអំពើប្រល័យពូជសាសន៍បានកើតឡើងនៅក្នុងតំបន់ Luhansk និង Donetsk ក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅសង្រ្គាមបច្ចុប្បន្នថាជា ប្រតិបត្តិការយោធាពិសេស” ដើម្បីការពារប្រជាជនអ៊ុយក្រែនទទួលរងនូវការប្រល័យពូជសាសន៍និងដើម្បី គ្មានយោធា ៕
