Tuesday, May 21, 2024
Homeនយោបាយក្រសួងមហាផ្ទៃ ឆ្លើយតបតំណាងរាស្រ្តបក្សប្រឆាំង ករណីស្នើលុបបំបាត់កម្លាំងសន្តិសុខខុសច្បាប់

ក្រសួងមហាផ្ទៃ ឆ្លើយតបតំណាងរាស្រ្តបក្សប្រឆាំង ករណីស្នើលុបបំបាត់កម្លាំងសន្តិសុខខុសច្បាប់

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចឧបនាយករដ្ឋមន្រ្តីស ខេង បានធ្វើលិខិតគោរពជូនប្រធានរដ្ឋសភា សម្ដេចហេង សំរិន ស្ដីពីកម្មវត្ថុ ការឆ្លើយបំភ្លឺលើសំណើរបស់អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លើការលុបបំបាត់កម្លាំងសន្តិសុខខុសច្បាប់ ដែលអាជ្ញាធររាជធានីភ្នំពេញ ប្រើដើម្បីបង្រ្កាបលើការជួបជុំការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី ។
លិខិតចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្ដេចឧបនាយករដ្ឋមន្រ្តីស ខេង បានធ្វើការបំភ្លឺ៥ចំណុច និងបានបញ្ជាក់ជូនសម្ដេចហេង សំរិន ថា ក្នុងនាមក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងនឹងពីនិត្យផ្លូវច្បាប់ ទាក់ទងនឹងការរៀបចំកម្លាំងសន្តិសុខ របស់គណបក្សសង្រ្គោះជាតិ និងធ្វើសេចក្ដីណែនាំ ដើម្បីឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត ។
គួររំលឹកថា យោងតាមលិខិតរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រួមមានលោកសុន ឆ័យ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ លោកស្រីមួរ សុខហួរ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង លោកហូរ វ៉ាន់ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ លោកជា ប៉ូច តំណាងរាស្រ្តមណ្ឌលខេត្តកំពត លោកនុត រំដួល តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ លោកលឹម ប៊ុនស៊ីដារេត តំណាងរាស្រ្តមណ្ឌលខេត្តកំពត លោកយន្ត ថារូ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជីវ កត្តា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជម្រាបជូនសម្ដេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ និងតាមរយៈចំណាររបស់សម្ដេចហេង សំរិន ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣មក អាជ្ញាធររាជធានីភ្នពេញ តែងតែប្រើប្រាស់កម្លាំងសន្តិសុខមួយប្រភេទ ដែលមិនស្គាល់អត្តសញ្ញាណ និងមានឯកសណ្ឋានខុសពីកងកម្លាំងសន្តិសុខ ឬនគរបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការបង្រ្កាបដោយហិង្សា ដោយការប្រើដំបង និងចំពាមកៅស៊ូគ្រាប់ដែក ទៅលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី របស់គណបក្សសង្រ្គោះជាតិ សហជីព សង្គមស៊ីវិល និងប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លីជាដើម ៕
009

RELATED ARTICLES