Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិមីយ៉ាន់ម៉ា​ចោទ​ប្រកាន់​អ្នក​កាសែត​អាមេរិក​ពី​ករណីអាចជាប់ពន្ធនាគារមួយជីវិត

មីយ៉ាន់ម៉ា​ចោទ​ប្រកាន់​អ្នក​កាសែត​អាមេរិក​ពី​ករណីអាចជាប់ពន្ធនាគារមួយជីវិត

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចោទប្រកាន់អ្នកកាសែតអាមេរិកម្នាក់ដែលត្រូវបានចាប់ឃុំខ្លួនតាំងពីខែឧសភាពីបទបះបោរ និងអំពើភេរវកម្មដែលបទចោទទាំងពីរនេះត្រូវអនុវត្តទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមមេធាវីរបស់គាត់បាននិយាយកាលពីថ្ងៃពុធ 10 ខែវិច្ឆិកា ។

លោក Than Zaw Aung មេធាវីរបស់លោក Danny Fenster បានប្រាប់AFPថាកូនក្តីរបស់ខ្ញុំត្រូវបានចាប់ខ្លួននៅពេលគាត់ ព្យាយាមចាកចេញពីប្រទេសកាលពីខែឧសភាហើយអីឡូវនេះ ត្រូវបានចោទប្រកាន់ថ្មីក្រោមច្បាប់ប្រឆាំងភេរវកម្ម និងបះបោរ។

ការផ្តន្ទាទោសក្រោមច្បាប់ប្រឆាំងអំពើភេរវកម្មត្រូវ អនុវត្តទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត។សវនាការ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា។

Fenster អាយុ 37 ឆ្នាំបានធ្វើការឱ្យកាសែតក្នុងស្រុក Frontier Myanmarប្រហែលមួយឆ្នាំហើយកំពុងធ្វើដំណើរទៅផ្ទះដើម្បីមើលគ្រួសាររបស់គាត់នៅពេលគាត់ត្រូវបានឃុំខ្លួន។

គាត់ត្រូវបានកាត់ទោសរួចហើយ សម្រាប់បទចោទប្រកាន់ថាបានលើកទឹកចិត្តឱ្យមានការប្រឆាំងប្រឆាំងនឹងយោធា សមាគមដោយខុសច្បាប់ និងការបំពានច្បាប់អន្តោប្រវេសន៍ ហើយកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Insein ក្នុងទីក្រុង Yangon ។ លោកបានបន្ថែមថា Fenster ខកចិត្តដែលត្រូវបានរងការចោទប្រកាន់ថ្មី ដែលត្រូវបានប្តឹងកាលពីថ្ងៃអង្គារ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានជាប់គាំងនៅក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយយោធាបានព្យាយាមកំទេចក្រុមតវ៉ាលទ្ធិប្រជាធិបតេយ្យដែលកំពុងរីករាលដាលនិងលុបបំបាត់ការប្រឆាំង។ យោង​តាម​ក្រុម​ឃ្លាំ​មើល​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង 1200 នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​ក្នុង​ការ​បង្ក្រាប​លើ​ក្រុមប្រឆាំង​៕

RELATED ARTICLES