Friday, June 27, 2025
Homeតារាខ្មែរពេជ្រ សោភា ស្ដាយក្រោយឬអត់?

ពេជ្រ សោភា ស្ដាយក្រោយឬអត់?

ពេជ្រ សោភា ដែលជ្រកកោននៅហង្សមាសជាង១៦ឆ្នាំទៅហើយ​នោះធ្លាប់មានព័ត​មាន​​ថា​​នាង​ក៍ជាមុខសញ្ញានៃការចង់បាន​របស់ផលិតកម្មGalaxy ផងដែរក្រោយពីផលិតកម្ម​ជើងថ្មី​តែចាយលុយធំរូបនេះហ៊ានចាយលុយក្រាស់ទិញព្រាប សុវត្ថិ ពីហង្សមាសនូវតម្លៃ​៣០​ម៉ឺន​​ដុល្លារ​​និងផ្ដល់ប្រាក់ខែ៨០០០ដុល្លារ។ ចំពោះពេជ្រ សោភា វិញធ្លាយដំណឹងកាលពីខែ​កញ្ញា​​ឆ្នាំ២០២០​នោះថាបើនាងព្រមទៅGalaxy នោះនឹងបានលុយចំនួនរហូតដល់ទៅ៥០ម៉ឺន​ដុល្លារ​និងកាដូផ្សេងទៀតព្រោះតែផលិតកម្ម​មួយនេះចង់ឲ្យសោភា ទៅចាប់ដៃជាមួយកំពូល​តារា​​ចម្រៀង​ព្រាប សុវត្ថិ ឡើងវិញ។

ប៉ុន្ដែចុងក្រោយសោភា សម្រេចចិត្តក្រាញ​នៅហង្សមាស​ជាបន្ដ​ទៀត​ទើប​​ធ្វើឲ្យលោកព្រាប សុវត្ថិ គ្មានជម្រើសក្រៅតែពីច្រៀង​ជាមួយដៃគូជាតារា​ចម្រៀងស្រីវ័យ​ក្មេង​តែ​ម្នាក់គត់​នោះគឺនាងតន់ ច័ន្ទសីម៉ា ។ខណៈដែលសោភា នៅតែជាតារា​ហង្សមាសតទៅ​ទៀតនោះ​កេរ្ដិ៍ឈ្មោះរបស់នាងហាក់នៅទ្រឹង ស្របពេលដែលនាងតន់ ច័ន្ទ​សីម៉ា វិញបោះពួយទៅមុខ​យ៉ាង​លឿន​ស្លេវ​តែម្ដងទើបមានព័តមាន​ថាសោភា ស្ដាយ​ក្រោយ​ព្រោះបើទៅGalaxy  ម្លេះ​នាង​ក្លាយទៅជាដៃគូជាមួយលោកព្រាប សុវត្ថិ ហើយមានភាព​លេច​ធ្លោ​និងល្បីល្បាញ​ជាង​នេះជាមិនខាន…។

យ៉ាងណាក្នុងជំនួបកន្លងមកពេជ្រ សោភា ថានាងមានអ្វីៗគ្រប់យ៉ាងរហូតមកដល់​ពេល​នេះគឺ​ដោយសារតែហង្សមាស។នាងលើកផលិតកម្មធំនេះថា​ជាអ្នកធ្វើឲ្យនាងផ្លាស់ប្ដូរ​ជីវភាព​តាមរយៈ​ការទទួលនាងធ្វើជាតារាចម្រៀងម្នាក់ជាង១​ទសវត្សន៍កន្លះមក​នេះ។ប៉ុន្ដែ​សោភា ថានាងពិតជាមានការសោកស្ដាយដែលលែង​បានច្រៀងជា​មួយកំពូលតារាចម្រៀង​ព្រាប សុវត្ថិ ដោយនាងថាព្រោះនាងល្បីឈ្មោះបានប៉ុណ្ណេះ​គឺដោយសារតោងកាលីពលោក​ស្នាយ ច្រើន​ឆ្នាំ​ណាស់។តែសោភា គ្មានបំណងចេញពីហង្សមាសដើម្បីទៅ​ចូលរួមជាមួយ​Galaxy ក្នុង​ការ​មាន​ឱកាស​ចាប់​ដៃជាមួយលោកព្រាប សុវត្ថិ សារជាថ្មីវិញឡើយ។

បើទោះជាពេជ្រ សោភា មិនសូវមានសន្ទុះខ្លាំងដូចមុនមែនប៉ុន្ដែបទ​ចម្រៀងដែល​សោភា​ ធ្វើរួចនៅក្នុងកណ្ដាប់ដៃមានដល់ទៅជិត៣០បទ​ឯណ្ណោះតែនាងមិនព្រមបញ្ចេញ​ព្រោះខ្លាចខុស​ពេលវេលាដោយសារតែកូវីដមិនទាន់ស្ងាត់ទាំងស្រុង ហេតុនេះហើយគេជឿរ​ថាពេលសោភា ព្រលែងបទទាំងនោះធ្វើឲ្យទីផ្សារចម្រៀង​របស់នាងកក្រើកឡើងវិញក៍ថា​បានដែរ។

តែយ៉ាងណាសោភា នៅតែមិនទាន់រកបានដៃគូណាដែលសាកសម​បំផុតក្រោយ​ចែក​ផ្លូវគ្នា​ជាមួយងួន ចាន់ដេវីដ កាលពីឆ្នាំ២០១៦។ដោយ​ឡែកទាក់ទងរឿងស្នេហាជាមួយ​ប្រុស​ក្មេងឆឹម សក្កដា វិញសោភា ថាលែងសន្យាទៀតហើយក្រោយខកខានរៀប​ការ៣លើក​ព្រោះតែកូវីដ​នោះ​គឺ​នាង​អាចនឹងដល់ថ្ងៃរៀបការយកតែម្ដងព្រោះមិនចង់ខកចិត្តលើកទី៤៕

RELATED ARTICLES