Friday, June 27, 2025
Homeព័ត៌មានជាតិភ្លៀងខ្យល់កន្ត្រាក់ បាក់ផ្ទះ៦ខ្នង ក្មេងស្រីម្នាក់...

ភ្លៀងខ្យល់កន្ត្រាក់ បាក់ផ្ទះ៦ខ្នង ក្មេងស្រីម្នាក់…

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីវ័យ ៥ឆ្នាំម្នាក់ បាត់បង់ជីវិតយ៉ាងរន្ធត់ ក្រោយពីជួបគ្រោះធម្មជាតិ មេឃធ្លាក់ភ្លៀង ១មេធំ លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលបាក់ផ្ទះចូលទឹក ក្នុងនោះផ្ទះចំនួន ៦ខ្នង បានបាក់លិចចូលទឹក ចំណែក ១៥ខ្នងទៀត បានរបើកដំបូលខូចខាត។

ហេតុការណ៍ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង។

ក្មេងស្រីរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះហុន ណាវី អាយុ៥ឆ្នាំ មានលំនៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង។

 តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅក្នុងភូមិសាស្ត្រខាងលើ មានធ្លាក់ភ្លៀងមួយមេធំ លាយឡំទៅដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំងផងដែរ ជាហេតុធ្វើឱ្យខូចខាត រលំផ្ទះប្រជាពលរដ្ឋលិចទៅក្នុងទឹកបាត់អស់ចំនួន ៦ខ្នង និងរបើកដំបូលអស់ចំនួន ១៥ខ្នង ព្រមទាំងបណ្តាលឱ្យក្មេងស្រីរងគ្រោះខាងលើ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះផងដែរ។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES