តារាចម្រៀងផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលត្រូវបានគេចាត់ទុកថានារីដែលមានសាច់ភ្លៅស្អាតគូរឲ្យចង់ស្ទាបអង្អែលនោះធ្លាប់សារភាពថាតាំងពីមានឈ្មោះបោះសម្លេងជាង៣ឆ្នាំនេះនាងពិតជាស្ទើមិនគូឲ្យជឿខ្លួនឯងឡើយដោយសារតែមានប្រុសទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍ព្រមគ្នាតែម្ដងរហូតដល់ពេលខ្លះនាងគិតថាភាពល្បីល្បាញមិនមែនជារឿងងាយស្រួលនោះទេ។




ទោះជាយ៉ាងណាអតីតពិធីការិនីហង្សមាសរូបនេះថាមានរឿងមួយដែលនាងចេះតែឆ្ងល់ក្នុងចិត្តព្រោះថាពីមុននាងទៅលេងស្រុកកំណើតនៅទីរួមខេត្តព្រៃវែងនិយាយពីសម្បូរណាស់ប្រុសតាមសុំស្រលាញ់ រហូតអត់ហ៊ានដើរចេញក្រៅផ្ទះទៀតផងព្រោះគេតាមច្រើនពេក។ប៉ុន្ដែតាំងពីល្បីឈ្មោះភ្លាមស្រាប់តែទៅស្រុកពេលណាស្ងាត់ដូចចោលួចសេះលែងមានប្រុសតាមញ៉ែដូចមុនទៀតហើយ។ចំណុចនេះហើយដែលនាងថានៅតែជាចម្ងល់សម្រាប់រូបនាងរហូតមកដល់សព្វថ្ងៃ ហើយជាលទ្ធផលគឺនាងរកតែក្ដឹបសង្សារ១មកធ្វើថ្នាំមិនបានផង។




រ៉ាប៊ី មានដើមកំណើតនៅខេត្តព្រៃវែងតែបច្ចុប្បន្ននាងប្ដូរទៅរស់នៅខេត្តកំពត ប៉ុន្ដែនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឬពិធីបុណ្យភ្ជុំជាដើមនាងតែងតែទៅលេងនៅខេត្តព្រៃវែងព្រោះមានសាច់ញាត្តិជាច្រើនរស់នៅទីនោះ។នាងជាតារាចម្រៀងដែលមានដើមកំណើតនៅទឹកដីខេត្តព្រៃវែងដូចពេជ្រ សោភា ដែរ ហើយបើទោះជារ៉ាបី ថ្ងូរថាគ្មានសង្សារព្រោះលែងមានប្រុសតាមស្រលាញ់ក្ដី ប៉ុន្ដែការវាចារបែបនេះគ្រាន់តែជាលេសដើម្បីកុំឲ្យគេស្គាល់មុខមាត់សង្សារថ្មីរបស់នាងប៉ុណ្ណោះព្រោះតាមរយៈរូបសម្រស់និងក្បាច់រាំគូឲ្យក្នក់ក្នាញ់នោះគេជឿថាឲ្យតែនាងរ៉ាប៊ី ថាចង់បានសង្សារពេលណា ប្រាកដជារកបានភ្លាមជាមិនខាន។



តែតារាចម្រៀងដែលអះអាងថាមិនបានកែពង្រីកសុដន់រូបនេះថានាងមិនមែនជានារីដែលឲ្យតែប្រុសៗញ៉ែបានៗនោះទេព្រោះប៉ៈលើនាងពិបាកបន្ដិចហើយ។តារាវ័យ២៧ឆ្នាំរូបនេះថានាងនៅតែមិនប្ដូរគោលជំហនោះទេគឺស្រលាញ់តែប្រុសក្មេងព្រោះស្រួលបង្ហាញភាពផ្អែមល្ហែមស្នេហ៍(Sweet)តែបើប្រុសចាស់ទោះជាមានលុយយ៉ាងណាក៍នាងមិនបេតីដែរដោយសារតែ”គ្មានអារម្មណ៍”។នាងបន្ថែមថាការស្វែងរកប្រុសក្មេងរូបសង្ហារហើយចិត្តស្មោះមកធ្វើជាសង្សារសម័យនេះគឺប្រៀបបានរាវរកម្ជុលក្នុងបាទសមុទ្រអីចឹងមិនងាយជួបប្រទះនោះទេ។



រ៉ាប៊ី ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យច្រើនព្រោះចាប់អាជីពជាង៣ឆ្នាំនាងសល់លុយមិនក្រោមកន្លះលានដុល្លារឡើយក្នុងនោះមានដូចជាផ្ទះវីឡា១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ ,ខុនដូរ១បន្ទប់ជាប់មាត់ទន្លេតម្លៃជិត១០ម៉ឺនដុល្លារនិងរថយន្ដ៣គ្រឿងផ្សេងទៀតមានដូចជាLexus Nx200t ,Starex និងLexus Rx300 រួមទាំងដីធ្លីមួយចំនួនទៀត។ការមានទ្រព្យយ៉ាងរហ័សបែបនេះធ្វើឲ្យគេសង្ស័យថានាងរ៉ាប៊ី មានប្រុសចិញ្ចឹមតែស្រីស្អាតនៅតែនិយាយដដែលៗថានាងគ្មានប្រុសណាឧបត្តម្ភឡើយ៕


