Tuesday, June 17, 2025
Homeតារាខ្មែរយក់ ថិតរដ្ឋា តារាលាក់ទ្រព្យ

យក់ ថិតរដ្ឋា តារាលាក់ទ្រព្យ

នៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្នគេផ្ដោតលើតារាដែលមានទ្រព្យច្រើនជាងគេដូចជាព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ ,ចា រិទ្ធី ,យុគ ចិន្ដា ,ខាត់ សុឃីម ,គង់ សុជាតិ និងកែវ ស្រីនាង ជាដើមប៉ុន្ដែគេមិនសូវចាប់អារម្មណ៍ទៅលើតារាចម្រៀងវ័យ៣៨ឆ្នាំអ្នកនាងយក់ ថិតរដ្ឋា ថាស្ថិតក្នុងចំណោមអ្នកមានទ្រព្យជូរមុខដែរនោះទេ។នេះជាការមើលរំលងដ៍ធំ១ ព្រោះការពិតអ្នកនាងយក់ ថិតរដ្ឋា និងស្វាមីលោកឃុំ ប៉ុណ្ណាដែត មានលុយមិនចាញ់តារាខាងលើឡើយ ប៉ុន្ដែប្ដីប្រពន្ធតារា១គូនេះតែងតែព្យាយាមលាក់ទ្រព្យជាច្រើនឆ្នាំមកហើយ។រឿងដែលគេគិតថាអ្នកកនាងរដ្ឋា និងលោប៉ុណ្ណាដែត ជាអ្នកមានទ្រព្យចូលវាល់លានដុល្លារនោះព្រោះតែគេកត់សម្គាល់ថាពួកគេតែងតែជិះរថយន្ដទំនើបៗមុនតារាផ្សេងៗទៀត

ខណៈដែលស្វាមីរបស់តារាថោន រូបនេះបានផ្អាកពីអាជីពចម្រៀងជាង១០ឆ្នាំមកហើយ និងផ្ដោតទៅលើការកស៊ីលក់ផ្នែកអចលនទ្រព្យឬអាចនិយាយបានថាក្នុងវិស្ស័យដីធ្លីឬលក់ផ្ទះល្វែងលោកបានដើរ១ជំហ៊ានមុនតារាៗដែលទើបសម្រុកគ្នារកស៊ីផ្នែកនេះ។ បច្ចុប្បន្នយក់ ថិករដ្ឋា បានចំណាយលុយមិនក្រោមកន្លះលានដុល្លារនោះទេទៅលើការលេងម៉ូដរថយន្ដក្នុងនោះមានដូចជាLexus Lx570,Range Rover និងAlphard ជាដើម ខណៈដែលនាងក៍មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនផងដែរ។

ក្នុងជំនួបផ្ទាល់កន្លងមកអ្នកនាងយក់ ថិតរដ្ឋា បានទទួលស្គាល់ថានាងមានផ្ទះច្រើនគូសមមែន ប៉ុន្ដែនាងមិនចង់និយាយថានៅទីតាំងកន្លែងណាខ្លះនោះទេដោយសម្អាងថាមិនចង់ចាំផ្ទះអស់។នាងក៍បានបង្ហើបឲ្យដឹងថាភាពមានបានទាំងនោះដោយសារតែមួយផ្នែកពីប្ដីដែរព្រោះតែស្វាមីរបស់នាងធ្វើការនិងរកស៊ីផ្នែកអចលនទ្រព្យនោះជាច្រើនឆ្នាំមកហើយ។ចំពោះការជិះរថយន្ដវិញនាងនៅតែនិយាយបែបដាក់ខ្លួនថាម៉ាចូលគេចុះហើយមានលទ្ធភាពទិញនូវរថយន្ដដែលខ្លួនស្រលាញ់។

យក់ ថិតរដ្ឋា បានដើរចេញពីហង្សមាសចូលថោន ជាង៣ឆ្នាំមកហើយប៉ុន្ដែនាងមិនសូវមានភាពលេចធ្លោដូចមុនឡើយ ខណៈដែលស្វាមីនាងបានលើកទឹកចិត្តនាងជានិច្ចក្នុងការរក្សារអាជីពចាស់នេះតែពួកគេមិនពឹងទៅលើប្រាក់ចំណូលពីសិល្បៈទាំងស្រុងនោះទេ។អ្នកនាងថិតរដ្ឋា បានដឹកដៃលោកឃុំ ប៉ុណ្ណាដែត រៀបការកាលពីឆ្នាំ២០០៦ ដែលចំណងស្នេហ៍រយៈពេល១៥ឆ្នាំនេះពួកគេទទួលបានចំណងដៃកូន៣នាក់(ស្រី១)ក្នុងនោះកូនប្រុសទី១ឈ្មោះឃុំ រដ្ឋាណាលីដូ អាយជាង១៣ឆ្នាំ,កូនប្រុសទី២ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៦ឆ្នាំនិងកូនស្រីទី៣ឈ្មោះឃុំ រដ្ឋាណាតាលី អាយុជាង៧ខែ។អ្នកនាងរដ្ឋា បានឲ្យដឹងថានាងឈប់យកកូនថែមទៀតហើយគឺត្រូវបឹទត្រឹម៣នាក់នេះតែម្ដងព្រោះការមានកូនប្រុស២ស្រី១គឺជាបំណងរបស់ប្ដីប្រពន្ធនាងឥឡូវបានសម្រេចហើយ៕

RELATED ARTICLES