Friday, June 20, 2025
Homeព័ត៌មានជាតិអ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជួយតាស៊ីក្លូ

អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ជួយតាស៊ីក្លូ

បន្ទាប់ពីប្រទេសកម្ពុជា បានផ្ទុះនូវព្រឹត្តការណ៌រីករាលដាលជំអឺកូវីដ-១៩ ឆ្លងចូលសហគមន៍៣លើក ដែលបានធ្វើឲ្យប៉ះពាល់សល់អាជីពអ្នកធាក់ស៊ីក្លូ ជាខ្លាំងនោះ អ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិការ១០ម៉ឺនដុល្លារ ជួយភ្លាមៗផងដែរ តាមរយៈឯកឧត្តម ឃួងស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានកម្ពុជា។

អ្នកឧកញ៉ាគិត ម៉េង បានបបង្ហោះសារថា “នៅព្រឹកនេះ ខ្ញុំបានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានកម្ពុជា ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅការិយាល័យរបស់ឯកឧត្តម។

នៅក្នុងរយៈពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យើងទាំងអស់គ្នាសុទ្ធតែបានរងនូវផលប៉ះពាល់ ដោយអ្នកខ្លះតិច អ្នកខ្លះខ្លាំង។ បងប្អូនប្រកបរបរធាក់ស៊ីក្លូ ស្ថិតក្នុងចំណោមក្រុមដែលងាយរងគ្រោះ និងងាយប្រឈមនឹងការឆ្លងវីរុសនេះបំផុត។

ដើម្បីកាត់បន្ថយផលប៉ះពាល់ទ្វេដងដែលពួកគាត់កំពុងជួបប្រទះ ធនាគារឯកទេសវីង បានចូលរួមឧបត្ថម្ភថវិកា ចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ទៅដល់មូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ) ដែលជាគំនិតផ្តួចផ្តើមដ៏ប្រសើរថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិនេះ។ខ្ញុំសង្ឃឹមថា ការចូលរួមរបស់ពួកយើងដ៏តូចនេះនឹងអាចរួមចំណែកក្នុងការជួយដោះស្រាយនូវបញ្ហាលំបាកមួយចំនួនរបស់ប្រជាជនដែលងាយរងគ្រោះក្នុងអំទ្បុងពេលនេះ។

ខ្ញុំក៏សូមបង្ហាញនូវការកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ចំពោះការឆ្លើយតប និងការគ្រប់គ្រងដ៏ល្អចំពោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ។ ប្រតិបត្តិការដ៏រហ័ស កិច្ចខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវតាមដានអ្នកពាក់ព័ន្ធអ្នកផ្ទុកជំងឺកូវីដ-១៩ និងការផ្ដល់ព័ត៌មានប្រកបដោយតម្លាភាព គឺជាគន្លឹះដ៏សំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលនេះ។សូមអ្នកទាំងអស់គ្នាទទួលបានសុខភាពល្អ និងសុខសុវត្ថិភាព”៉៕

RELATED ARTICLES