មិននឹកស្មានថា លោកស្រី កែម ស្រីតូច និងលោកស្រី កែម និកា ដែលជាម្ចាស់ក្រុមហ៊ុន KSTB និងក្រុមហ៊ុន KNK ប្រចាំនៅប្រទេសកូរ៉េ ទទួលបានជោគជ័យខ្ពស់បែបនេះសោះ លោកស្រីគឺជាកូនខ្មែរ ដែលរស់នៅប្រទេសកូរ៉េផងដែរ លោកស្រីទាំងពីរ គឺជាបងប្អូនបង្កើតនឹងគ្នា បានពេញចិត្ត នឹងតែងតាំងស្រីតា ឬ Alex Conan Real ជា BA នូវប្រេនផលិតផលរបស់ក្រុមហ៊ុនលោកស្រី ដែលមានកាគ្រាំទ្រពីអតិថិជនគ្រប់បណ្តាប្រទេស។

ឥឡូវនេះ ស្ងាត់ៗលោកស្រីបានបង្ហើបឲ្យដឹងថា ផលិតផលរបស់លោកស្រីមិនត្រឹមតែចាប់ដៃសហការជាមួយនិងលោកស្រី លឹម ថាវី ដែលជាម្ចាស់ក្រុមហ៊ុនធំប្រចាំនៅសហរដ្ឋអាមេរិក តែប៉ុណ្ណោះទេ លោកស្រីបានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនរបស់លោកស្រីបានចុះកុងត្រាផ្តាច់ប្រេនសេរ៉ូម VIP HANA Brightening Revital នឹងគ្រីម Immortal ជាមួយនឹងលោកស្រី ហ៊ឹង សុខឃាង ដែលជាម្ចាស់ក្រុមហ៊ុនល្បីមួយនៅស្រុកខ្មែរ។

លោកស្រី កែម និកា និងលោកស្រីកែម ស្រីតូច បានបង្ហើបឲ្យដឹងទៀតថា ក្នុងអំឡុងឆ្នាំ២០២០ កន្លងមក ប្រេន KSTB នឹង KNK ដែលជាផលិតផលរបស់ក្រុមហ៊ុនលោកស្រី ទទួលបានការគ្រាំទ្រខ្លាំងពីអតិថិជន នូវគុណភាពដ៏ល្អរបស់ផលិតផល ហេតុផលនេះហើយទើបផលិតផល KNK នឹង KSTB បានវាយលុកចូលទីផ្សារអន្តរជាតិ តាមមហាប្រទេសធំៗ ដូចជា ប្រទេសកាណាដា ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។

នៅឆ្នាំ២០២១នេះដែរផលិតផល KNK និង KSTB បានវាយលុកទៅដល់ប្រទេស ញូហ្សឺឡែន និង ប្រទេសបារាំង ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងអាណិកជនខ្មែរ ដែលរស់នៅទីនោះ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើល សូម្បីតែជនបរទេស ក៏កំពុងតែមានការគាំទ្រសរសើរពីគុណភាពផលិតផលនឹងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនលោកស្រីផងដែរ។

លោកស្រីបានឲ្យដឹងថា ផលិតផលដែលជាប្រេនរបស់បងប្អូន លោកស្រីទាំងពីរ គឺរហូតពេលនេះមានជាង៤០មុខផងដែរ ដែលជាប្រេនផ្ទាល់របស់បងប្អូនលោកស្រីទាំងពីរ ហើយសុទ្ធតែជាផលិតផលកំពុងមានការសសើរ និងគ្រាំទ្រពីអតិថិជនដុំនិងរាយ ផងដែរ។

ក្រុមហ៊ុន KSTB និងក្រុមហ៊ុន KNK ក៏មានទទួលធ្វើប្រេនផលិតផលកូរ៉េ ដែលមានក្រុមហ៊ុនរោងចក្រធំៗ នៅក្នុងប្រទេសកូរ៉េ សហការជាមួយនឹងលោកស្រីផងដែរ លោកស្រីក៏សូមថ្លែងអរគុណ និងសូមជូនពរដល់បងប្អូនទាំងអស់ ក្នុងឆ្នាំថ្មីនេះ សូមរកស៊ីមានបាន ហេងហេង និងមានសុខភាពល្អទាំងអស់គ្នា៕




