ព្រះវិហារ ៖ គូស្នេហ៍ស្មោះស្ម័គ្រ ស្រីរត់ចេញពីមណ្ឌលចត្តាឡីស័កតាមបុរសជាសង្សារ ត្រូវបានសមត្ថកិច្ចរកឃើញហើយនៅរសៀលថ្ងៃទី១១៦ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីពួកគេលួចរត់កាលពីថ្ងៃទៅ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ពោលគឺ១ថ្ងៃគត់។

បន្ទាប់ពីប្រឹងប្រែងស្វែងរកអ្នកទាំងពីរ ទីបំផុត កម្លាំងសមត្ថកិច្ចបានប្រទះឃើញអ្នកទាំងពីរ ហើយក៏បានដឹកមកឲ្យធ្វើចត្តាឡីស័កជាថ្មីម្តងទៀត។

គួរបញ្ជាក់ថា នារីដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនេះ មានឈ្មោះ ធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័។ ចំណែកបុរសជាសង្សារមានឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕


