ព្រះវិហារ ៖ នារីម្នាក់នឹកសង្សារខ្លាំពេក ដេកមិនស្រណុក ចេះតែរសាប់រសល់ បានលួចរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីបានទៅជួបមុខបុរសជាសង្សារ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចនារីរូបនោះឆ្លងកូវីដ ហើយចូលចម្លងដល់មូលដ្ឋាន។

នារីដែលរត់ចេញពីមណ្ឌឡ់ធ្វើចត្តាឡីស័កនេះ មានឈ្មោះ ធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័។ ចំណែកបុរសជាសង្សារមានឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថាយោងតាមរបាយការណ៌របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នារីម្នាក់ ឈ្មោះធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីបានជួបមុខសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពបានឲ្យដឹងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ឃោះញនារីខាងលើនេះ ចូលដល់ក្នុងមូលដ្ឋានក្នុងខេត្តព្រះវិហារនៅឡើយទេ៕