Sunday, June 22, 2025
Homeព័ត៌មានជាតិដឹងច្បាស់ណាស់ លុយលក់គោ និងលុយកូនផ្ញើមកពីថៃ ប្រមូលយកទាំងអស់

ដឹងច្បាស់ណាស់ លុយលក់គោ និងលុយកូនផ្ញើមកពីថៃ ប្រមូលយកទាំងអស់

ខេត្តបាត់ដំបង : ស្ត្រីចំណាស់ពិការជើង ទើបតែលក់គោបានលុយជាង២លានរៀល រួមនិងលុយដែលខំសន្សំចំនួន៥ពាន់បាត ដែលកូនផ្ញើពីប្រទេសថៃ ស្រាប់តែត្រូវចោរបិទមុខ ប្លន់ហ្មត់ ហើយរត់គេចខ្លួនអស់។

ករណីនេះ កើតឡើងកាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់។

ស្ត្រីរងគ្រោះ ឈ្មោះ រស់ ច្រិប អាយុ៦៥ឆ្នាំ (ពិការជើងម្ខាង) បានទៅស្នាក់នៅជាមួយកូនស្រីឈ្មោះសាំង ថន នៅភូមិកើតហេតុខាងលើ។

ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ក្រុមចោរមានបក្ខពូក ៣នាក់ សុទ្ធតែបិទមុខ ហាក់ដូចជាដឹងថាកូនគាត់ទើបតែលក់គោ បានលុយ ច្បាស់ណាស់ មិនមែនជាចោរឆ្ងាយទេ។

ស្ត្រីរងគ្រោះ បានបន្តថា ក្រុមចោរ បានជិះម៉ូតូ មកឈប់នៅខាងក្រោយផ្ទះគាត់ ប្រហែលជាង ២០ម៉ែត្រ រួចគ្នាវា ២នាក់ បានដើរចូលមក រីឯម្នាក់ទៀតនៅចាំម៉ូតូ។ ពួកវាចូលមកចាប់ដៃគាត់ សួរកលុយដែលកូនទើបលក់គោ បាន ២លានរៀល។

គាត់ប្រាប់ថា គ្មានលុយទេ លុយលក់គោនោះ ជាលុយកូនទេ ស្រាប់តែពួកវាបានទះកំផ្លៀងគាត់ ២ដៃ រួចចូលរើកកាយយកលុយ ២លានរៀល និងលូកយកលុយក្នុងហោប៉ៅអាវគាត់ អស់ចំនួន ៥០០០បាត ដែលជាលុយកូនផ្ញើពីថៃ រួចពួកវាបានឡើងជិះម៉ូតូចេញទៅបាត់អស់៕

RELATED ARTICLES