Sunday, June 22, 2025
Homeតារាខ្មែរសុគន្ធ និសា មិនទាន់ដូចពេជ្រ សោភា

សុគន្ធ និសា មិនទាន់ដូចពេជ្រ សោភា

សុគន្ធ និសា ដែលត្រូវបាត់បង់តំណែងជាគ្រូបង្វឹកកម្មវិធី “The Voice Kids Cambodia” រដូវកាលទី២ ដោយធ្លាក់ក្នុងកណ្ដាប់ដៃសួស វីសា នោះ រហូតមកដល់ពេលនេះ នាងនៅតែមិនទាន់ត្រូវបានថៅកែហង្សមាស ឲ្យតំណែងធំណាមួយវិញឡើយ ខណៈដែលពេជ្រ សោភា បែរជាមានហុងស៊ុយឡើងវិញ ព្រោះបានធ្វើជាគណៈកម្មការ ”Beat The Best” ធ្វើឲ្យនាងលែងចង់ទៅ Galaxy។

អ្នកនាងសុគន្ធ និសា

ចំពោះសុគន្ធ និសា ដែលជាអ្នកចម្រៀងស្រីស្ថិតក្នុងចំណោមជួរមុខនៅហង្សមាស នោះ ហាក់ដូចជាត្រូវបានផលិតកម្មនេះមើលរំលងទៅវិញ ខណៈដែលតារាចម្រៀងសុខ សីឡាលីន, សុខ ស្រីនាង និងនីកូ បែរជាឡើងកាន់តំណែងធំនោះរៀងៗខ្លួន ទើបធ្វើឲ្យមានការលើកឡើងថា សុគន្ធ និសា មិនសូវសប្បាយចិត្ត។

ទោះជាយ៉ាងណា ក្នុងជំនួបកន្លងមក សុគន្ធ និសា ធ្លាប់និយាយថា នាងមិនមែនត្រូវបានហង្សមាស ដកចេញពីការធ្វើគ្រូបង្វឹកកម្មវិធី “The Voice Kids Cambodia” នោះទេ គឺនាងសុំឈប់ដោយខ្លួនឯង។ ប៉ុន្តែនាងទទួលស្គាល់ថា ការចាកចេញនោះ គឺពិតជាធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់នាងខ្លះមែន ដោយសារតែអ្នកខ្លះយល់ថា នាងធ្វើកិច្ចការនោះមិនកើត តែតាមពិត នាងឈប់ គឺព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់។

គេកត់សម្គាល់ដែរថា នៅដើមឆ្នាំ២០២១នេះ អាជីពចម្រៀងរបស់សុគន្ធ និសា ហាក់នៅទ្រឹង​ដោយនាងផ្ដោតទៅលើការពង្រឹងរកស៊ីលក់គុយទាវខ្ចប់ និងសម្រេចចិត្តសផ្អាកការថតសម្ដែងភាពយន្ដថ្មីផងដែរ។

និសា ដែលបានរៀបការជាមួយអាណិកជនខ្មែរ​ មកពីអាមេរិក លោកចៅ សម្បត្តិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នោះ កំពុងរៀបគម្រោងយកកូនដំបូងនៅឆ្នាំនេះដែរ បន្ទាប់ពីរៀបការ៣ឆ្នាំ តែអាក់ខានផ្ដល់កំណើតឲ្យកូនលើទឹកដីអាមេរិក ព្រោះតែមិនទាន់ទទួលបានសិទ្ធិរស់ទៅរស់នៅស្របច្បាប់។

និសា ធ្លាប់និយាយថា ពេលនាងពពោះ គឺត្រូវមានមុខរបរក្រៅពីសិល្បៈ មិនពឹងលើប្រាក់ចំណូលប្ដីទាំងស្រុងឡើយ៕

អ្នកនាងពេជ្រ សោភា
RELATED ARTICLES