Sunday, June 22, 2025
Homeព័ត៌មានជាតិឯកឧត្តម ខៀវ កាញារីទ្ធ ៖ អ្នកកាសែត មិនមែនធ្វើការជំនួសសមត្ថកិច្ច

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ អ្នកកាសែត មិនមែនធ្វើការជំនួសសមត្ថកិច្ច

បន្ទាប់ពីមានការព្រួយបារម្ភ រហូតមានការតវ៉ាពីសមាគមអ្នកសារព័ត៌មានកម្ពុជា និងបណ្តាសមាគមអ្នកសែតមួយចំនួន ទាក់ទងនឹងការដាក់បម្រាមអ្នកសារព័ត៌មាន មិនឲ្យចូលក្នុងតំបន់របស់សមត្ថកិច្ចហាមឃាត់ ឯកឧត្តមខៀវ កាញារីទ្ធ បានបញ្ជាក់ច្បាស់ថា អ្នកកាសែត មិនមែនធ្វើការជំនួសសមត្ថកិច្ចនោះទេ។

នៅក្នុងពិធីកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកកាសែត មិនមែនធ្វើការជំនួសសមត្ថកិច្ចនោះទេ គឺត្រូវរង់ចាំនៅពេលគេធ្វើការស្រាវជ្រាវ វាយតំលៃហេតុការណ៏នោះចប់ជាមុនសិន ទើបមានអ្នកនាំពាក្យរបស់អាជ្ញាធរសមត្ថកិច្ចនោះ ជាអ្នកផ្តល់ព័ត៌មានឲ្យជាផ្លូវការ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឡើងពីការតវ៉ារបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA និងបណ្តាសមាគមអ្នកកាសែត មួយចំនួន ទាក់ទងទៅការហាមមិនឲ្យអ្នកសារព័ត៌មាន ចូលថតនៅក្នុតំបន់សមត្ថកិច្ចហាមឃាត់ ដែលបញ្ហានេះត្រូវបានចោទថា ជាការរារាំងសេរីភាព និងបានចោទបន្ថែមទៅលើការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដោយយកសំដីរបស់រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីអាច ចាប់អ្នកសារព័ត៌មាន ។

ពាក់ពន្ធ័ទៅការចោទប្រកាន់នេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ចាក់ថា ដោយសារសមាគមសារព័ត៌មានមួយចំនួននោះ មិនបានយល់អ្វីដែលជាច្បាប់នោះទេ ដែលហៅថា ដែនសមត្ថកិច្ចហាមឃាត់ ត្រូវបានកំណត់ការហាមចូល បើនៅសហរដ្ឋអាមេរិកវិញ នៅពេលដែលហ៊ានចូលក្នុងដែនហាមឃាត់របស់សមត្ថកិច្ច គឺត្រូវចាប់ដាក់ខ្នោះតែម្តង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានី ភ្នំពេញ បានបញ្ជាក់ច្បាស់ថា អំឡុងសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតរឿងព្រហ្មទណ្ឌ ឬរឿងអ្វីមួយ គឺមិនអនុញ្ញាតឲ្យថតនោះទេ ដើម្បីរក្សាការសម្ងាត់។

យ៉ាងណា ការហាមប្រាមនេះ មិនមែនគ្រប់ទីកន្លែងទាំអអស់នោះទេ។ ហើយអ្នកសារព័ត៌មាន គួរតែយល់ពីសិទ្ធិរបស់ខ្លួន មានកម្រិតប៉ុនណា នោកន្លែងណាខ្លះ៕

RELATED ARTICLES