Tuesday, July 1, 2025
Homeព័ត៌មានជាតិគាត់អត់ដឹងអីទេ ឃើញបែបនេះ គាត់ក៏ចូលទៅមើលតែប៉ុណ្ណោះ

គាត់អត់ដឹងអីទេ ឃើញបែបនេះ គាត់ក៏ចូលទៅមើលតែប៉ុណ្ណោះ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាពលករខ្មែរចំណាកស្រុក កំពុងបម្រើការងារនៅក្នុងប្រទេសថៃ ត្រូវបានប្រទះឃើញដេកស្លាប់ច្រងាងរឹងស្តូកនៅលើគ្រែ ក្នុងបន្ទប់ដេករបស់ខ្លួន លុះឃើញសភាពបែបនេះ អ្នកស្នាក់នៅបន្ទប់ក្បែរគ្នាបានចូលទៅយកខ្សែចងផ្គួបដៃសពចូលគ្នា លុះពេលសមត្ថកិច្ចចុះមកពិនិត្យ សង្ស័យថាជាអំពើឃាតកម្ម ក៏ចាប់ឃាត់ខ្លួនអ្នកចងដៃសពនាំយកទៅសាកសួរ។

ករណីពលករខ្មែរដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខេត្តឈុនបុរី ប្រទេសថៃ។

សពបុរសរងគ្រោះ មានឈ្មោះឆង់ត្រៀម ចេត អាយុ៣០ឆ្នាំ ជាពលករខ្មែរ ចំណាកស្រុកមកធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

តាមប្រភពពីពលករខ្មែរម្នាក់ ដែលធ្វើការនិងស្នាក់នៅក្បែរគ្នាជាមួយជនរងគ្រោះ បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពលករខ្មែរម្នាក់ ឈ្មោះឆង់ត្រៀម ចេត ភេទប្រុស អាយុ៣០ឆ្នាំ បានផឹកស្រាថ្នាំ យីហោស្រាគ្រូងសឿ បន្ទាប់មកក៏បានដេកស្លាប់នៅក្នុងបន្ទប់ដេក។ លុះក្រោយមក អ្នកនៅជិតខាងបានឃើញសពដេកច្រងេង ទើសភ្នែកពេក ក៏បានយកខ្សែទៅចងដៃសពផ្គួបចូលគ្នា។

ប្រភពដដែល បន្តថា លុះពេលសមត្ថកិច្ចថៃ ចុះមកធ្វើកោលល្យវិច័យ យល់ច្រឡំថាជាអំពើឃាតកម្ម ក៏បានឃាត់ខ្លួនអ្នកចងដៃសព​ ទៅសាកសួរតាមនីតិវិធី។

ដោយឡែកសាកសព ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច ក៏រៀបចំដឹកប្រគល់ឱ្យអាជ្ញាធរកម្ពុជា ដើម្បីប្រគល់បន្តឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES