Wednesday, November 26, 2025
Homeព័ត៌មានជាតិម្ចាស់គ្រាន់តែឃើញម៉ូតូ ហួសចិត្តនិយាយលែងចេញ ក្រោយចោរប្លន់បាន២ថ្ងៃ

ម្ចាស់គ្រាន់តែឃើញម៉ូតូ ហួសចិត្តនិយាយលែងចេញ ក្រោយចោរប្លន់បាន២ថ្ងៃ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ជិះម៉ូតូដឹកមិត្តភក្តិដើរលេងយប់ ស្រាប់តែត្រូវជនសង្ស័យ១ក្រុម​ជិះប្រដេញតាមវ៉ៃ ធ្វើឲ្យភ័យពេកផ្ដួលម៉ូតូចោលរត់គេចខ្លួនសិន ក៏ត្រូវក្រុមជនសង្ស័យប្លន់យកម៉ូតូទៅបាត់ លុះទំនងជាខឹងនឹងម៉ូតូចាស់ តែបិទតែមឡើងស៊េរីលក់មិនចេញ ទើបជនសង្ស័យបាននាំគ្នាវ៉ៃកម្ទេចម៉ូតូ១គ្រឿងនោះ រួចប្លុងចោលហើយនាំគ្នាគេចខ្លួនបាត់អស់។

ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវកែងក្បែររង្គសាលយីហោទីក្រុងមាស ស្ថិតក្នុងក្រុងពោធិសាត់។​ លុះមកដល់ព្រឹកថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានប្រទះឃើញម៉ូតូរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យប្លន់យកទៅ ត្រូវបានគេប្លុងចោលនៅត្រង់ចំណុចដីឡូត៍មួយកន្លែង ក្បែរចិញ្ចឹមផ្លូវកៅស៊ូលេខ១៥៥ ស្ថិតនៅភូមិពោធិ៍អណ្ដាត សង្កាត់រលាប ក្រុងពោធិ៍សាត់ ​ ដោយមានស្នាមវាយបែកបាក់ជាបំណែកៗស្ទើរទាំងស្រុង។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា​ ម៉ូតូ១គ្រឿងដែលគេប្រទះឃើញប្លុងចោល និងវាយកម្ទេចស្ទើរគ្មានសល់នោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ បិតតែមឡើងស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1F-8853 ជាកម្មសិទ្ធិរបស់ឈ្មោះកែម វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ធ្វើការនៅហាងយីហោ សំនាងសុខសាន្ត បច្ចុប្បន្នស្នាក់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។

ប្រភពដដែលបន្តថា តាមសម្តីរបស់ម្ចាស់ម៉ូតូ ឈ្មោះកែម វិសាល បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានឌុបមិត្តភក្តិម្នាក់ទៀតជិះដើរលេងនៅក្នុងក្រុងពោធិ៍សាត់ ស្រាប់តែមានជនមិន​ស្គាល់អត្តសញ្ញាណចំនួន៣នាក់ មធ្យោបាយធ្វើដំណើរម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម និងហុងដាឃ្លីក ជិះតាមពួកគាត់ពីក្រោយ។ លុះមកដល់ចំណុចផ្លូវកែងក្បែររង្គសាលយីហោទីក្រុងមាស ដោយពួកខ្លួនភ័យខ្លាចពេក ក៍ផ្ដួលម៉ូតូហើយរត់គេចខ្លួន ធ្វើឲ្យក្រុមជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូគាត់យកទៅបាត់។

ស្រាប់តែព្រឹកថ្ងៃដដែលនោះ ក៏មានគេប្រទះឃើញម៉ូតូរបស់ខ្លួនត្រូវជនសង្ស័យវាយកម្ទេច និងយកទៅប្លុងចោលនៅចំណុចខាងលើ ធ្វើឲ្យខ្លួនសន្និដ្ឋានថា ករណីនេះអាចជាករណីប្លន់ម៉ូតូ តែដោយខុសស៊េរីម៉ូតូស៊េរីចាស់លក់មិនបានថ្លៃ ទើបជនសង្ស័យយកទៅផ្លុងចោលនៅចំណុចខាងលើបែបនេះតែម្ដង។

បច្ចុប្បន្ន ជនរងគ្រោះជាម្ចាស់ម៉ូតូបាកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុង​ពោធិ៍សាត់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកមុខសញ្ញា ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់វិញហើយ៕

RELATED ARTICLES