Wednesday, November 26, 2025
Homeព័ត៌មានជាតិនាំខ្លួនស្ត្រី២នាក់ មកកាន់តុលាការ ពាក់ព័ន្ធនឹងបណ្តឹង១ច្បាប់នេះ

នាំខ្លួនស្ត្រី២នាក់ មកកាន់តុលាការ ពាក់ព័ន្ធនឹងបណ្តឹង១ច្បាប់នេះ

ខេត្តកណ្តាល ៖ ស្ត្រីវ័យកណ្តាលចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ គំរាមកំហែង ហែកកេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើង។

ការឃាត់ខ្លួនស្ត្រីទាំង២នាក់ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។​

ស្ត្រីសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជ័យ ច័ន្ទដាវី ភេទស្រី មានលំនៅផ្ទះ173E0 ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី។ និងទី២-ឈ្មោះស៊ុំ សូលីដា ភេទស្រី មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី។​

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីជាប់សង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ទិត្យ លីតេង នាយរងការិយាល័យកំរិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយអនុវត្តតាមដីការបញ្ជាឱ្យចូលខ្លួន លេខ២១៤អ.យ.ង និងដីកាលេខ២១៣ អ.យ.ង របស់លោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន បានបញ្ជាក់ឱ្យដឹងថា ស្ត្រីទាំង២នាក់ខាងលើត្រូវបានទទួលរងបណ្តឹងពីស្ត្រីឈ្មោះកូ​ប មុំ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ គំរាមកំហែង ហែកកេរ្តិ៍ និងញុះញង់ឱ្យមានការរើសអើង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនស្ត្រីទាំង២នាក់ខាងលើ ទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

RELATED ARTICLES