Wednesday, November 26, 2025
Homeព័ត៌មានជាតិកញ្ញា Saran Narita មានសតិមិនល្អ សមត្ថកិច្ចឲ្យក្រុមគ្រួសារនាំទៅព្យាបាល

កញ្ញា Saran Narita មានសតិមិនល្អ សមត្ថកិច្ចឲ្យក្រុមគ្រួសារនាំទៅព្យាបាល

ក្រោយពេលដែលសមត្ថកិច្ចចុះស្រាវជ្រាវចំពោះកញ្ញា Saran Narita ដែលបានឡាយវីដេអូសិចស៊ីបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ នៅថ្ងៃនេះ លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចបានផ្អាកអាជីវកម្មរបស់នាង ហើយមូលហេតុដែលនាំឲ្យនាងឡាយសិចស៊ីបែបនេះ ក៏ព្រោះតែនាងមានសតិមិនល្អ។

លោកស ថេត បានប្រាប់ថា នៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងលក់ឡេរបស់នាង ក្រុមគ្រួសារនាងបានប្រាប់ថា កញ្ញា Saran Narita ជាម​នុស្ស​ដែលមាន​សតិបញ្ញា​មិនល្អ ទើបនាងហ៊ាន​ឡាយ​វីដេអូបញ្ចេញ​ភាព​ស៊ិ​ច​ស៊ី​ជ្រុល​បែបនេះ​។ ហើយលោកក៏បានប្រាប់ទៅក្រុមគ្រួសាររបស់នាង ឲ្យនាំទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេល។

លោកស ថេត បានបញ្ជាក់ថា ទីតាំងលក់ឡេរបស់នាង Saran Narita ត្រូវបានសមត្ថកិច្ចផ្អាកអាវីវកម្មផងដែរ។

ដោយឡែក កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កញ្ញា Saran Narita បានបង្ហោះសារថា “និយាយទៅ ថាខ្ញុំគួរឲ្យឣាណិតមែនទេ? ដូចឣត់ទេ. ខ្ញុំសុខសប្បាយខ្លាំងណាស់. គួរឲ្យចង់ជេរច្រើនជាងឣាណិត.

depression ដែលបកប្រែថា សម្ពាធ. ខ្ញុំពិតជាមានសម្ពាធធំធេងណាស់ចំពោះ hacker ដែល ខ្ញុំប្រាប់ថា ត្រូវតែស៊ើបរកនោះឲ្យបាន. ដោយបានយក account ដែលប្រើឈ្មោះខ្ញុំធ្វើរឿង ឣនាមិកយ៉ាងច្រើនដែលមិនឣាចទទួលយកបាន (fake account ) . និងរូបភាពរបស់ខ្ញុំ ចែក ចាយតាមរយៈ cloud.

ចឹងសូមណែនាំជូននេះ គឺ account ពិតរបស់ខ្ញុំមិនមាន hacker រឺ fake ទេ.
ប្រព័ន្ធចែកចាយ ដំណើរការទូលំទូលាយដូចធម្មតាវិញ.
ឣរគុណដែលបានកែសម្រួលសម្រាប់បណ្តាញទំនាក់ទំនង មួយនេះ”។

គួរបញ្ជាក់ថា កន្លងមក កញ្ញា Saran Narita បានធ្វើការឡាយវីដេអូសិចស៊ីបញ្ចេញគល់ទ្រូងទ្រលុកទ្រលន់ សិចស៊ី ដែលធញវើឲ្យប៉ះពាល់​ដល់​កិត្តិយស​ និងសេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ។ ភ្លាមៗនោះ លោកផែង វណ្ណៈ បានបង្ហោះសារថា “ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និងជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឲ្យដឹងនៅមុននេះបន្តិចថា​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ បានកំពុង​បញ្ជា​ឲ្យការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បើកការស្រាវជ្រាវដើម្បី​នាំខ្លូន​ម្ចាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ Saran Narita ដែល​បានបង្ហោះ​រូបវីដេ​អូសិចស៊ី​ហួសហេតុ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​។ ជា​ពិសេស​ បំពាន​នឹង​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​មិនអនុញ្ញាតឲ្យអ្នកលក់​តាម​អនឡាញ​ ឡាយលក់ផលិតផលរបស់ខ្លួន​បញ្ចេញ​ភាព​សិចស៊ី​ហួសហេតុ​នោះទេ​។

សង្ឃឹមថា​ ព្រាយ​ ហ្វេសប៊ុក​ ទើបនឹងរះនេះ​ នឹងបានចូលមកវាស់កំពស់​ឆាប់​ៗមិនខាន​”។

RELATED ARTICLES