ភ្នំពេញ ៖ ស្ត្រីម្នាក់ស្ត្រីជនជាតិខ្មែរ-អាមេរិកកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក ខណៈពេលនេះសមត្ថកិច្ចកំពុងតាមស្វែងរក ហើយក្រសួងសុខាភិបាល បានអំពាវនាតឲ្យប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មាន។
ស្ត្រីជនជាតិខ្មែរ-អាមេរិកកាំងរូបនេះ មានឈ្មោះ VIRA ROSE អាយុ៣៦ឆ្នាំ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដា មុននេះបន្តិចថា “ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនថា បុគ្គលរូបនេះដែលមានរូបថត និងឈ្មោះនៅក្នុងប៉ាស្ព័រនេះ គាត់ពិតជាបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កពិតប្រាកដមែន ហើយពេលនេះអាជ្ញាធរកំពុងតែស្វែង ដើម្បីតាមរកជនរូបនេះ។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋបានឃើញគាត់ សូមជួយផ្ដល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យ”។

លោកស្រី ឱ វណ្ណឌីន បន្ថែមថា “គាត់ជាខ្មែរ-អាមេរិក យប់មិញគាត់នៅទេ ប្រហែលជារត់ចេញពេលរំលងអធ្រាត្រហើយ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧ ថ្អៃទី១៨ ខែកក្កដា នេះ ក្រុមគ្រូពេទ្យបានយកម្ហូបអាហារពេលព្រឹកជូនគាត់ និងតាមដានសុខភាពគាត់ផង ក៏បាត់មិនឃើញក្នុងបន្ទប់តែម្ដង។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកហើយ”៕