Wednesday, November 26, 2025
Homeព័ត៌មានជាតិគាត់ទៅបង់ប្រាក់រំលស់ម៉ូតូ ស្រាប់តែទៅដល់ ផ្អើលបុគ្គលិក

គាត់ទៅបង់ប្រាក់រំលស់ម៉ូតូ ស្រាប់តែទៅដល់ ផ្អើលបុគ្គលិក

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់បានជិះម៉ូតូយកប្រាក់ទៅបង់រំលស់ឱ្យក្រុមហ៊ុន (បង់លុយទិញម៉ូតូបង់រំលស់) លុះទៅដល់ គ្រាន់តែអង្គុយនៅលើកៅអី ក៏កើតមានអាការកន្ត្រាក់ដៃជើង ស្លឺភ្នែក លេចនោម-លាមកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចហាងលក់ម៉ូតូ និងបង់រំលស់ម៉ូតូ១កន្លែង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង។

សាកសពស្ត្រីរងគ្រោះ មានឈ្មោះគឹម ហេង អាយុ៥៣ឆ្នាំ មានលំនៅភូមិព្រៃទទឹង សង្កាត់សួង ក្រុងសួង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូយកប្រាក់បង់រំលស់ឱ្យក្រុមហ៊ុន លុះគ្រាន់តែមកដល់អង្គុយលើកៅអីភ្លាម ស្រាប់តែកើតមានអាការកន្ត្រាក់ដៃជើង ស្លឺភ្នែក លេចនោមលេចលាមក រួចក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សួង និងមានការចូលរួមពីគ្រូពេទ្យជំនាញ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពរកឃើញថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារខ្យល់គរប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជូនទៅគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES