Wednesday, November 26, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ភ្ញាក់ផ្អើលពេលបុរសម្នាក់ចូល Comment ភ្ជាប់ជាមួយរូបថតសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី

សម្តេចហ៊ុន សែន ភ្ញាក់ផ្អើលពេលបុរសម្នាក់ចូល Comment ភ្ជាប់ជាមួយរូបថតសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី

ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពីការហាត់ប្រាណវាយហ្គោល ស្រាប់តែមានបុរសម្នាក់បានចូលទៅ Comment ភ្ជាប់ជាមួយរូបសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ធ្វើឲ្យសម្តេចមានការភ្ញាក់ផ្អើល ហើយក៏អរគុណចំពោះរូបថតមួយសន្លឹកនោះផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ សម្តេចហ៊ុន សែន បានបង្ហោះសារថា “ឆ្លៀតហាតប្រាណវាយកូនគោលនៅទីលានវាយកូនគោលក្បែរផ្ទះ។ ក្នុងរយៈពេលនៃការកាន់ទុក្ខម្តាយក្មេក រហូតគម្រប់១០០ថ្ងៃ មិនហ៊ានចេញទៅលេងខាងក្រៅទេ មានតែឆ្លៀតហាត់ប្រាណ ដោយវាយកូនគោលក្បែរផ្ទះជាមួយដៃគូដែលលេងខូចប៉ុណ្ណោះ”។

ក្រោយពេលដែលសម្តេចបានបង្ហោះសារបែបនេះ បានប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ “Rado SamAun” បានចូល Comment ភ្ជាប់ជាមួយរូបថតមួយសន្លឹកថា “សូមសម្តេចពុកមានសុខភាពល្អ ដឹកនាំប្រទេសមានសន្តិភាព”។

រូបថតមួយសន្លឹកនោះ បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន មានការភ្ញាក់ផ្អើល ហើយបានបង្ហោះសារថា “យប់មិញបន្ទាប់ពីខ្ញុំបង្ហោះការវាយកូនគោល ខ្ញុំទទួលបានរូបថតខ្ញុំនិងភរិយាមួយសន្លឹក តាមរយៈ Facebook ឈ្មោះ Rado SamAun ដែលចូលមក Comments។

នេះជារូបថតដែលខ្ញុំមិនដែលបានឃើញ ហើយមិនដែលបានដឹងថា ថតនៅឆ្នាំណានិងនៅកន្លែងណា?។ ប្រសិនលោក Rado SamAun អាចជួយប្រាប់ខ្ញុំបាន ខ្ញុំសូមអរគុណទុកជាមុន ព្រោះរូបថតមួយសន្លឹកនេះមើលទៅដូច
ជាខ្ញុំកំពុងបណ្តើរប្រពន្ធដើរលេងដែលពាក់សុទ្ធតែវ៉ែនតាខ្មៅ និងក្នុងវ័យមិនទាន់ក្លាយជាជីតារបស់ចៅនៅឡើយ គ្រាន់តែមិនដឹងថាថតនៅពេលណា និងថតនៅកន្លែងណា?”។

យ៉ាងណា គេមិនទាន់ឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Rado SamAun” មិនទាន់បានឆ្លើយសំណួររបស់សម្តេចនៅឡើយទេ៕

RELATED ARTICLES