Wednesday, November 26, 2025
Homeព័ត៌មានជាតិថៅកែស្រីការ៉ាស់សាំងយំស្ទើរគាំង ពេលឃើញកូនប្រុសអាយុ៤ឆ្នាំ មានរឿងបែបនេះ

ថៅកែស្រីការ៉ាស់សាំងយំស្ទើរគាំង ពេលឃើញកូនប្រុសអាយុ៤ឆ្នាំ មានរឿងបែបនេះ

ខេត្តសៀមរាប ៖ ក្មេងប្រុសតូចម្នាក់ដែលគេស្គាល់ថាជាកូនរបស់ថៅកែលក់សាំង ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះបើកការ៉ាស់សាំងមួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិចំបក់ហែ ឃុំពួក ស្រុកពួក។

ក្មេងប្រុសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះប៉េង សារ៉នាត ភេទប្រុស​ អាយុ៤ឆ្នាំ មានឪពុកឈ្មោះប៉ាត មករា អាយុ៤០ឆ្នាំ មុខរបរលក់សាំង ម្តាយឈ្មោះលាង សាវិញ អាយុ២៩ឆ្នាំ មុខរបរគ្រូបង្រៀន និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះប៉ាត មករា ដែលត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ រូបគាត់បានចាប់អំពូលដែលដាក់ជាប់នឹងតុដែក (តុដែកឆក់) ពេលនោះគាត់សង្ស័យមានការចម្លងឆក់ពីខ្សែភ្លើង តែរូបគាត់បានដកតែឌុយខ្សែភ្លើងអំពូលមូលមួយតែប៉ុណ្ណោះ ឯខ្សែអំពូលភ្លើងមួយទៀតជាប់តុដែកដែរ (អំពូល២) មិនបានដកខ្សែភ្លើងទេ។

ឪពុកក្មេងប្រុសរងគ្រោះបន្តថា លុះមកដល់ព្រឹកថ្ងៃកើតហេតុ គាត់បានចេញពីផ្ទះ ចំណែកប្រពន្ធនៅផ្ទះមើលកូនប្រុស២នាក់ លុះក្រោយមកស្រាប់តែប្រពន្ធគាត់បានទូរស័ព្ទប្រាប់ថា កូនប្រុសបង (ក្មេងប្រុស) ត្រូវខ្សែភ្លើងឆក់នៅជាប់នឹងតុដែកដាក់ប្រេងម៉ាស៊ីន ភ្លាមនោះរូបគាត់ក៏ប្រញាប់មកដល់ផ្ទះវិញ និងបានបញ្ជូនកូនប្រុសទៅកាន់មន្ទីរពេទ្យបង្អែកពួកដែរ តែត្រូវគ្រូពេទ្យឃើញសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត តែអកុសលពេលដឹកកូនប្រុសទៅដល់ពេទ្យខេត្ត គ្រូពេទ្យពិនិត្យរួចក៏ប្រាប់ថា កូនគាត់ផុតដង្ហើមស្លាប់បាត់ទៅហើយ ក៏បានជូនកូនមកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលសេចក្តីរាយការណ៍ខាងលើភ្លាម នគរបាលផ្នែកបច្ចេកទេសស្រុក និងនគរបាលប៉ុស្តិ៍ បានចុះស្រាវជ្រាវ ពិនិត្យដល់កន្លែងកើតហេតុ ចំណុចឆក់ (ជាតុដែកសម្រាប់ដាក់ប្រេងម៉ាស៊ីនលក់ កម្ពស់២ម៉ែត្រ និងមានខ្សែភ្លើងតជាប់អំពូលម៉ែត្រចំនួន២អំពូល) អំពូលមូល១ អំពូលម៉ែត្រវែង១។ សមត្ថកិច្ចពិនិត្យឃើញសង្ស័យចំណុចខ្សែភ្លើងត ភ្ជាប់អំពូលវែងមានកូតរលាត់ស្រោមខ្លោចជាប់តុដែក។

តាមការពិនិត្យសពកេμងប្រុសរងគ្រោះ ឃើញមានផ្នែកអវៈយវៈមានស្លាកស្នាមរលាកចំណុចកដៃឆ្វេង១កន្លែង រលាកកន្លាក់ដៃឆ្វេង ១កន្លែង រលាកដើមដៃស្មាខាងស្តាំ១កន្លែង ផ្នែកក្បាលគ្មានស្លាកស្នាមអ្វីឡើយ។

តាមការសន្និដ្ឋាន ក្មេងប្រសរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន មូលហេតុការធ្វេសប្រហែសរបស់ឪពុកដែលបានតភ្ជាប់ប្រព័ន្ធខ្សែភ្លើងក្នុងផ្ទះ។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្តាយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES