Tuesday, November 25, 2025
Homeព័ត៌មានជាតិថ្ងៃមុនចាប់បានទាំងកេស ឥឡូវចាប់បានទាំងធុងៗ នៅប៉ោយប៉ែតទៀតហើយ

ថ្ងៃមុនចាប់បានទាំងកេស ឥឡូវចាប់បានទាំងធុងៗ នៅប៉ោយប៉ែតទៀតហើយ

ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះឆែកឆេរកន្លែងផ្ទុកទំនិញខូចគុណភាព មានឆ្អឹងមាន់ ប្រហិតមួយកន្លែង នៅជិតផ្សារត្រី ស្ថិតក្នុងភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ការរឹបអូស មានដូចជា  ប្រហិត២៩៦គីឡូក្រាម ឆ្អឹងមាន់៤៥២ គីឡូក្រាម សរុបស្មើ៧៤៨គីឡូក្រាម ដែលម្ចាស់ទីតាំងនិងទំនិញ មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះឈន់ ឈាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត។
២-ឈ្មោះរុន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងធ្វើបាស់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត។
៣-ឈ្មោះឆុន វ៉ាន់ថុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សម្ភារៈ និងវត្ថុតាងនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចខាងការិយាល័យជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES