Tuesday, November 25, 2025
Homeព័ត៌មានជាតិព្រឹកមិញ ផ្អើលពេញផ្សារនាគមាស... ម្នាក់ៗមកមើល ពោលពាក្យអាណិតគ្រប់គ្នា

ព្រឹកមិញ ផ្អើលពេញផ្សារនាគមាស… ម្នាក់ៗមកមើល ពោលពាក្យអាណិតគ្រប់គ្នា

ភ្នំពេញ ៖ ក្មេងប្រុសតូចម្នាក់បានដើរលេងធ្លាក់ចូលប្រឡោះលូទាំងព្រឹកព្រលឹម ខណៈដែលឪពុកម្តាយជាប់រវល់លក់ផ្លែឈើ តែសំណាងល្អត្រូវបានសន្តិសុខ និងប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ពេល និងប្រញាប់ប្រញាល់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចលូនៅជាប់ការាសឡាន១៦៨ ក្នុងផ្សារនាគមាស តាមផ្លូវលេខ២៣០ កែងផ្លូវលេខ២៣៩ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ក្មេងប្រុសរងគ្រោះដែលដើរធ្លាក់ចូលលូខាងលើ ទើបនឹងមានអាយុ២ឆ្នាំប៉ុណ្ណោះ និងមានឪពុកម្តាយជាអ្នកប្រកបរបរលក់ផ្លែឈើ នៅផ្សារនាគមាស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលឪពុកម្តាយរវល់លក់ដូរផ្លែឈើ ក្មេងប្រុសរងគ្រោះបានដើរលេងតែម្នាក់ឯង លុះដើរមកដល់ក្បែរគំរបលូក៏រអិលជើងធ្លាក់ចូលប្រឡោះលូ តែសំណាងល្អនៅពេលធ្លាក់ចូលទៅក្នុងលូនោះ ខោរបស់ក្មេងប្រុសរងគ្រោះបានទាក់ជាប់សរសៃដែក ទើបមិនធ្វើឱ្យក្មេងប្រុសលិចចូលទឹក គ្រាន់តែឈ្លក់ទឹកសន្លប់ប៉ុណ្ណោះ។

ប្រភពដដែលបន្តថា នៅពេលបាត់ខ្លួនកូនប្រុសភ្លាមៗនោះ ឪពុករបស់ក្មេងប្រុសរងគ្រោះក៏បានរាវរកនៅក្នុងលូដែរ តែរកមិនឃើញទេ ទាល់តែក្រុមសន្តិសុខផ្សារនាគមាស និងប្រជាពលរដ្ឋ និងឪពុកក្មេងនាំគ្នាបើកគំរបលូចេញ ទើបប្រទះឃើញក្មេងប្រុសរងគ្រោះនៅក្នុងនោះ និងបានជួយគ្នាកាយប្រហោងលូ ទាញយកក្មេងប្រុសរងគ្រោះចេញមកវិញបានទាន់ពេលវេលា និងព្យាយាមលើកលីលើស្មារលាក់ទឹកចេញ លុះឃើញនៅមានដង្ហើម ទើបប្រញាប់ដឹកតាមម៉ូតូបញ្ជូនទៅដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត៕

RELATED ARTICLES