សូមជំរាបសួរ យើងខ្ញុំជាសមាជិកនៃព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសដល់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺថា យើងនឹងផ្ដល់ឱ្យនូវប្លាស្មា របស់ពួកយើង សម្រាប់ការអភិវឌ្ឍ និងជាវ៉ាក់សាំងជំងឺកូវីដ-១៩ ហើយបានធ្វើការពិគ្រោះយោបល់តាំងពីដើមខែមិថុនា មក។
យើងត្រូវការពេលវេលា ក្នុងការរកមធ្យោបាយដើម្បីឱ្យពន្លឿនការបរិច្ចាគប្លាស្មាដ៏ទំហំធំនេះ ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបានកំណត់យក នៅថ្ងៃទី៩ ខែកក្កដា ជាថ្ងៃដែលយើងនឹងអាចបរិច្ចាគប្លាស្មាសម្រាប់ជាក្រុម ចំនួន៥០០នាក់ ដោយមានការជួយផ្ដល់រថយន្តក្រុងសម្រាប់ប្រមូលប្លាស្មារបស់ Korean Red Cross ចំនួន៣គ្រឿង។

មនុស្សសរុប៥០០នាក់ បានចូលរួមបរិច្ចាគប្លាស្មា តាមរយៈរថយន្តក្រុង ប្រមូលប្លាស្មារបស់ Korean Red Cross នៅឯក្លោងទ្វារមន្ទីរពេទ្យសាកលវិទ្យាល័យ Kyungpook រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា។
លើសពីនេះសមាជិកក្រុមជំនុំព្រះវិហារស៊ីនឆន់ជី នៅទីក្រុងដេកូ (Dae-gu) ក៏បានសម្រេចចិត្តមិនទទួលថ្លៃដឹកជញ្ជូន ដែលត្រូវផ្ដល់ជូនដល់អ្នកបរិច្ចាគប្លាស្មា ក្នុងពេលដែលប្រទេសយើងកំពុងមានវិបត្តិដ៏ធំដោយសារជំងឺកូវីដ-១៩ ។
យើងខ្ញុំសូមអធិស្ឋានដោយស្មោះត្រង់ថា ការបរិច្ចាគប្លាស្មាពីសមាជិកក្រុមជំនុំព្រះវិហារស៊ីនឆន់ជី នៅទីក្រុងដេកូ(Dae-gu) នឹងក្លាយជាជំហានមួយបន្តទៅមុខទៀតក្នុងការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េ និង ពិភពលោកទាំងមូល៕