Tuesday, November 25, 2025
Homeព័ត៌មានជាតិទាំងកណ្តាលថ្ងៃចែស ចូលក្នុងផ្ទះគេ... ប្រជាពលរដ្ឋផ្អើលពេញភូមិ

ទាំងកណ្តាលថ្ងៃចែស ចូលក្នុងផ្ទះគេ… ប្រជាពលរដ្ឋផ្អើលពេញភូមិ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើថ្នាំញៀនលើសកម្រិត ក៏ស្រាប់តែធ្វើសកម្មភាពវាយផ្តាច់សោចូលផ្ទះគេទាំងថ្ងៃ ខណៈដែលម្ចាស់ផ្ទះមិននៅចាក់សោចោល តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ប៉ុន្តែបុរសរូបនោះមានកាន់កាំបិតជាប់ដៃបានព្យាយាមតដៃជាមួយសមត្ថកិច្ច ទើបធ្វើឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងព្រួតចាប់វាយ បណ្តាលឱ្យបែកមុខមាត់ទ្រមខ្លួន។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។

ជនសង្ស័យដែលធ្វើសកមμភាពវ៉ៃផ្តាច់សោ ចូលផ្ទះគេខាងលើនេះ មិនត្រូវបានស្គាល់អត្ត- សញ្ញាណនោះទេ។ ចំណែកផ្ទះខាងលើជាកម្មសិទ្ធិ របស់ឈ្មោះគង់ គាន់ ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរលក់ម៉ូតូកង់បី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសញៀនថ្នាំខាងលើមិនដឹងថាមកពីណានោះទេ បានធ្វើដំណើរនៅតាមដងផ្លូវ និងបានចូលអុកក្នុងសាលាបឋមសិក្សាច្រាំងចំរេះ។ លុះក្រោយមកស្រាប់តែបុរសរូបនោះបានចូលទៅកន្លែងធ្វើពូថៅ យកពូថៅ ហើយមកវាយផ្តាច់សោផ្ទះមួយកន្លែង តែពុំរបើកក៏បានទៅវាយ សោផ្ទះមួយទៀត បណ្តាលឱ្យដាច់ហើយបានចូលទៅក្នុងផ្ទះ។

ប្រភពដដែលបន្តថា ខណៈនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិទាក់ទងទៅម្ចាស់ផ្ទះ លុះពេលដែលម្ចាស់ផ្ទះមកដល់ជននោះបានយកកាំបិតគំរាមកាប់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិ ដោយពុំមាននរណាហ៊ានចូលឡើយ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ក៏ដូចជានគរបាលមូលដ្ឋានដែលចុះទៅអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មានខាងលើ  កម្លាំងសមត្ថកច្ចិ រួមជាមួយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋបានចូលទៅឃាត់ខ្លួនជនសង្ស័យខាងលើ រហូតបាន ហើយដោយសារតែកំហឹង ទើបធ្វើឱ្យ ប្រជាពលរដ្ឋបាននាំគ្នាវាយមួយដៃមួយជើងបណ្តាលជនសង្ស័យខាងលើរងរបួសបែកមុខមាត់ទ្រមខ្លួនតែម្តង។

បន្ទាប់ពីឃាត់ខ្លួន នគរបាលបានបញ្ជូនជនសង្ស័យទៅកាន់មណ្ឌលសុខភាពសម្តេចឪ ដើម្បីលាងរបួស រួចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES