Monday, November 24, 2025
Homeព័ត៌មានជាតិស្រីទើបចេញផុត... ប្រុសចូលវិញម្តង តុលាការសម្រចឃុំខ្លួន

ស្រីទើបចេញផុត… ប្រុសចូលវិញម្តង តុលាការសម្រចឃុំខ្លួន

ខេត្តសៀមរាប ៖ កម្លាំងនគរបាលផែនការងារសន្តិសុខ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម បានចុះធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលមានលំនៅបច្ចុប្បន្នសង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតនិងបំពុលសង្គម ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម មកធ្វើការសាកសួរ។

ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប សមត្ថកិច្ចបានចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុក ឈ្មោះឡន លី គ្រួសាររីករាយ ដែលមានឈ្មោះភុត ថុនា ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតនិងបំពុលសង្គម កាលពីថ្ងៃទី០៥ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមមកសាកសួរ។

លោកបានបញ្ជាក់ថា ក្រោយការសាកសួរសាមីខ្លួនបានសារភាពចំពោះមុខសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កម្លាំងនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះឃាត់ខ្លួននារីម្នាក់ ឈ្មោះ ថៃ ឆយឿន ពាក់ព័ន្ធនឹងបង្ហោះព័ត៌មានមិនពិត ករណីអ្នកព្រៃគុយមួយគ្រួសារឆ្លងវីរុសកូរ៉ូណា។

ក្រោយពេលឃាត់ខ្លួន នារីឈ្មោះ ថៃ ឆយឿន បានសារភាពថា ខ្លួនពិតជាបានបង្ហោះនិងចែកចាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមពិតប្រាកដមែន គោលបំណងគឺចង់ឲ្យអ្នកភូមិមានការការពារខ្លួន ដោយមិនបានដឹងថា ខ្លួនបានបង្ហោះនូវព័ត៌មានមិនពិតនោះទេ ។

ក្រោយពីសាកសួរចប់ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ហើយជនសង្ស័យក៏ទទួលស្គាល់នូវទោសកំហុស និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីបងថ្លៃ មុនដោះលែងត្រឡប់ទៅផ្ទះវិញ ៕

ដោយឡែកនៅថ្ងៃនេះ តុលាការខេត្តសៀមរាប បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុរសរូបនេះទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារហើយ៕

RELATED ARTICLES