Monday, November 24, 2025
Homeព័ត៌មានជាតិសង្ស័យនារីម្នាក់នៅព្រៃវែង ផ្ទុកកូវីត-១៩ មន្ទីរសុខាភិបាលថា មិនទាន់មានអ្នកណាផ្ទុកនៅឡើយទេ

សង្ស័យនារីម្នាក់នៅព្រៃវែង ផ្ទុកកូវីត-១៩ មន្ទីរសុខាភិបាលថា មិនទាន់មានអ្នកណាផ្ទុកនៅឡើយទេ

ខណៈដែលមានព័ត៌មានមួយបានបង្ហោះលើទំព័រហ្វេសប៊ុក ថាមានករណីនារីម្នាក់មានអាការៈក្ដៅខ្លួន ត្រឹម៣៧,៣០អង្សាសេ ពិបាកដកដង្ហើមនោះ នៅពេលនេះមន្ទីរសុខាភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តព្រៃវែង មិនទាន់មានអ្នកណាម្នាក់ផ្ទុកនូវជំងឺកូវីត-១៩ នៅឡើយទេ។

នៅក្នុងសេចក្តីប្រកាសរបស់មន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា គិតត្រឹមម៉ោង៤ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅខេត្តព្រៃវែង មិនមានអ្នកណាម្នាក់ផ្ទុកវីរុសកូវីដ១៩។ សូមបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិត ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងច្របូកច្របល់ក្នុងសង្គម។

គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយ ខណៈដែលនារីម្នាក់មានអាការៈក្ដៅខ្លួន ត្រឹម៣៧,៣០អង្សាសេ ហើយក្អក ហត់ និងពិបាកដកដង្ហើម បន្ទាប់ពីនារីរូបនោះធ្វើការនៅសណ្ឋាគារមួយកន្លែង ម្ដុំពោធិ៍ចិនតុង រាជធានីភ្នំពេញ ដោយមានទំនាក់ទំនងជាមួយជនជាតិចិន នៅព្រលានយន្តហោះ។

យ៉ាងណា ភ្លាមៗនោះ មន្ត្រីជំនាញកំពុងយកកំហាក ទៅពិនិត្យឱ្យបានច្បាស់លាស់ ខណៈដែលពើនេះនាងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង៕

RELATED ARTICLES