Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ៖ មើលរូបមួយសន្លឹកនេះដំបូង រាងក្មេងបន្តិច

សម្តេចហ៊ុន សែន ៖ មើលរូបមួយសន្លឹកនេះដំបូង រាងក្មេងបន្តិច

នៅពេលអញ្ជើញចូលរួមប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ ស្រាប់តែមានអ្នកថតរូបម្នាក់បានថតរូបសម្តេចពេលដើរចូលក្នុងពិធី គ្រាន់តែឃើញរូបភាពភ្លាម សម្តេចហ៊ុន សែន បានលាន់មាត់ថា មើលរូបខ្លួនឯងដំបូង រាងក្មេង មើលយូរទៅ រាងចាស់។

សម្តេចហ៊ុន សែន បានបង្ហោះសារថា “ព្រឹកមិញអ្នកថតរូបបានថតរូបខ្ញុំដោយមិនដឹងខ្លួន។ មើលឃើញរូបខ្លួនឯងដំបូងមិនស្គាល់ទេ ព្រោះរាងក្មេងបន្តិច តែមើលយូរ ទើបដឹងថាខ្លួនឯងចាស់ហើយ តែកម្លាំងនៅដូចយុវជនអាយុ២៥ឆ្នាំ”។

សម្តេចហ៊ុន សែន បានបន្ថែមថា “បើចង់ថតរូបខ្ញុំបានល្អ ទាល់តែថតមិនឱ្យដឹងខ្លួន ប្រសិនដឹងខ្លួនច្បាស់ជាមុខមិនញញឹមទេ ព្រោះមិនចេះញញឹមដាក់កាមេរ៉ា”៕

RELATED ARTICLES